បាល់ទាត់អន្តរជាតិ
Xavi ទាមទារឲ្យក្លឹបរបស់ខ្លួនដាក់ Vitor Roque ខ្ចីជើងនៅរដូវកាលក្រោយ
ក្លឹបអ្នកមានបុណ្យ Barcelona កំពុងធ្លាក់ចូលទៅក្នុងភាពរញ៉េរញ៉ៃជាមួយ Vitor Roque បន្ទាប់ពី Xavi បានទាមទារថា គាត់ត្រូវការបញ្ជូនកីឡាករសញ្ជាតិប្រេស៊ីលរូបនេះឲ្យខ្ចីជើងនៅរដូវកាលក្រោយ។ យ៉ាងណាមិញ កីឡាករវ័យក្មេងរូបនេះ បានមកដល់ Camp Nou មុនកាលកំណត់ ពោលគឺខែមករា ដើមឆ្នាំនេះ។
ទោះជាយ៉ាងណាក៏ដោយ Vitor Roque បានចំណាយពេលភាគច្រើនរបស់គាត់ដោយអង្គុយនៅកៅអីបម្រុង។ ស្ថានភាពរបស់ Vitor Roque ត្រូវបានគេមើលឃើញយ៉ាងច្បាស់ថា គាត់អាចនឹងត្រូវបានបញ្ជូនទៅឲ្យក្លឹបផ្សេងខ្ចីជើងដើម្បីពង្រឹងសមត្ថភាពបន្ថែម។ ជាក់ស្ដែង នេះជាអ្វីដែលគ្រូបង្វឹករបស់ក្លឹបលោក Xavi Hernandez ប្រាថ្នាចង់បានផងដែរ។
របាយការណ៍ពី Mas Que Pelotas បានបញ្ជាក់ថា ប្រសិនបើ Barcelona ស្នើសុំឲ្យ Vitor Roque ខ្ចីជើង នោះកីឡាករវ័យ 19 ឆ្នាំរូបនេះ នឹងស្នើសុំចាកចេញជាអចិន្ត្រៃយ៍ពីក្រុមតែម្ដង។ ទាំងអស់នេះមើលទៅដូចជាស្ថានភាពកាន់តែរញ៉េរញ៉ៃសម្រាប់ Barcelona ហើយបញ្ហាមួយទៀត គឺ Xavi មិនចង់ប្រើប្រាស់គេឡើយ ខណៈដែលគាត់ក៏នឹងដឹកនាំក្រុមនៅរដូវកាលក្រោយទៀតដែរ។
ប្រភព: Barcablaugranes
-
បាល់ទាត់អន្តរជាតិ4 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ4 days ago
Cristiano Ronaldo ស្នើរឲ្យក្លឹប Al-Nassr ចុះហត្ថលេខាលើកីឡាករមួយរូបរបស់បិសាចក្រហម
-
បាល់ទាត់អន្តរជាតិ3 days ago
Cesc Fabregas ត្រៀមនាំយកអតីតមិត្តរួមក្រុមរបស់ខ្លួនទៅកាន់ក្លឹប Como