បាល់ទាត់អន្តរជាតិ
Lucas Hernandez អាចនឹងអវត្តមានក្នុងការប្រកួតជើងទី 2 ទល់នឹង Borussia Dortmund
កាលពីរំលងអាធ្រាតយប់មិញនេះ គឺជាការប្រកួតរវាង Borussia Dortmund និង PSG ដែលជាការប្រកួតជើងទី 1 វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Champions League។ ជាលទ្ធផល ក្លឹបយក្សអាឡឺម៉ង់ Borussia Dortmund បានយកឈ្នះក្រុមភ្ញៀវដែលមកពីបារាំង PSG 1-0។
គ្រាប់បាល់ដែលកើងឡើងតែ 1 គត់នៅក្នុងការប្រកួតជាការស៊ុតបញ្ចូលទីរបស់ Nicolas Fullkrug នៅនាទីទី 36។ ក្រោយត្រូវបានក្រុមម្ចាស់ផ្ទះនាំមុខមុន 1-0 ភ្លាមៗនោះរឿងអកុសលមួយទៀតបានកើតឡើងសម្រាប់ក្រុមរបស់លោក Luis Enrique។ ខ្សែការពារ Lucas Hernandez របស់ PSG មិនអាចបន្តការប្រកួតដោយសាររបួស។
ខ្សែការពារសញ្ជាតិបារាំងរូបនេះ បានស្នើសុំប្តូរចេញ។ ពេលនោះ PSG បានជំនួសខ្សែការពារកណ្ដាលថ្មីរបស់ខ្លួន Lucas Beraldo។ យ៉ាងណាមិញ នៅប៉ុន្មានម៉ោងខាងមុខនេះ បុគ្គលិកពេទ្យរបស់ក្លឹប PSG នឹងធ្វើការពិនិត្យមើល ក៏ដូចជាវាយតម្លៃលើស្ថានភាពធ្ងន់ធ្ងរនៃរបួសរបស់គាត់។
យ៉ាងណាគេបានមើលឃើញថា របួសរបស់ Lucas Hernandez អាចនឹងធ្ងន់ធ្ងរ ហើយធ្វើឲ្យគាត់ខកខានការប្រកួតជើងទី 2 នៅ 8 ថ្ងៃទៀត ទល់នឹង Borussia Dortmund។ ក្នុងរដូវកាលនេះ ខ្សែការពារវ័យ 28 ឆ្នាំ Lucas Hernandez ចូលលេងបាន 41 ប្រកួត ដោយស៊ុតបញ្ចូលទីបាន 2 គ្រាប់ និងបញ្ជូនបាល់ (Assists) បានម្ដង។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ3 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ2 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ2 days ago
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក