បាល់ទាត់អន្តរជាតិ
Castellanos៖ ខ្ញុំស្រឡាញ់ Barcelona ជាង Real Madrid ហើយ Messi ជានិមិត្តរូបរបស់ខ្ញុំ

អតីតខ្សែប្រយុទ្ធរបស់ក្លឹប Girona គឺកីឡាករ Valentin Castellanos បានបង្ហើបថា Lionel Messi គឺជា idol របស់គាត់ ហើយគាត់ស្រឡាញ់ Barcelona ច្រើនជាង Real Madrid។ យ៉ាងណាមិញ Castellanos បាននិយាយបែបនេះ តាំងពីក្នុងអំឡុងពេលដែលគាត់ស៊ុតបញ្ចូលទីបាន 4 គ្រាប់ម្នាក់ឯងទៅលើ Real Madrid កាលពីប្រកួតក្របខណ្ឌ La Liga ថ្ងៃទី 26 ខែមេសា មកម្ល៉េះ។
Castellanos បានកោតសរសើរចំពោះអតីតតារាឆ្នើមរបស់ក្លឹប Barcelona គឺកីឡាករ Lionel Messi ខណៈដែលគាត់ក៏ជាជនជាតិអាហ្សង់ទីនដែរ។ ខ្សែប្រយុទ្ធរូបនេះបានចាត់ទុក Messi ជា Idol របស់ខ្លួន ហើយគាត់បានលាតត្រដាងពីរឿងនេះ បន្ទាប់ពីការបង្ហាញសមត្ថភាពដ៏លេចធ្លោរ និងត្រូវបានកត់ត្រាក្នុងប្រវត្តិសាស្ត្រ ដោយរកបានគ្រាប់បាល់ 4 គ្រាប់លើ Real Madrid ដែលជារឿងដ៏កម្រមួយ។
គួរដឹងផងដែរថា Valentin Castellanos ជាខ្សែប្រយុទ្ធអាហ្សង់ទីនដែលបានចូលរួមជាមួយក្លឹប Girona ក្នុងលក្ខខ័ណ្ឌខ្ចីជើងពីក្លឹប New York City ប៉ុន្តែគាត់ត្រូវបានវិលត្រឡប់ទៅក្លឹបចាស់វិញក្រោយចប់ភារកិច្ចខ្ចីជើង។ ជាមួយនឹងទម្រង់លេងដ៏លេចធ្លោរនោះ Castellanos ត្រូវបានក្លឹបយក្សរបស់អ៊ីតាលី Lazio ចុះហត្ថលេខាផ្ទេរនារដូវក្ដៅនេះជាមួយនឹងតម្លៃ 15 លានអឺរ៉ូ។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ2 days ago
Cristiano Ronaldo៖ ខ្ញុំដឹងថា ហេតុអ្វីបានជា Messi ធ្វើបែបនេះ ប៉ុន្តែខ្ញុំនឹងមិនប្រាប់អ្នកទេ!…
-
បាល់ទាត់អន្តរជាតិ1 day ago
Real Madrid ដាក់គោលដៅចង់បានគ្រូបង្វឹករូបនេះ ប្រសិនបើ Carlo Ancelotti ចាកចេញនៅឆ្នាំក្រោយ
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករឆ្នើម Darren Bent ប្រាប់ឈ្មោះអ្នកដែលសមនឹងឈ្នះ Ballon d’Or ឆ្នាំនេះ រវាង Haaland និង Messi