បាល់ទាត់អន្តរជាតិ
John Terry៖ យើងមានសំណាងណាស់ ដែលបានឃើញបុរសម្នាក់នេះលេង ហើយខ្ញុំកាន់តែមានសំណាងថែមទៀត ដែលបានលេងតទល់នឹងគាត់

អតីតវីរបុរសរបស់ក្លឹបតោខៀវ Chelsea លោក John Terry បានសាទរ និងកោតសរសើរចំពោះ Lionel Messi បន្ទាប់ពីកីឡាករអាហ្សង់ទីនរូបនេះ បានបង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្រុមថ្មី Inter Miami កាលពីថ្ងៃសៅរ៍ម្សិលមិញ។ John Terry បានសរសេរផុសនៅលើគណនី Instagram របស់គាត់ ដែលជាសារដ៏ពិសេសមួយសម្រាប់ Lionel Messi។
John Terry ដែលជាអតីតកីឡាករឆ្នើមរបស់ក្រុមជម្រើសជាតិអង់គ្លេសបាននិយាយថា គាត់មានសំណាងណាស់ដែលបានឃើញ Messi លេងបាល់ទាត់ក្នុងជំនាន់បច្ចុប្បន្ននេះ។ បន្ថែមឲ្យការបានឃើញ Messi លេងទៀតនោះ គាត់ក៏កាន់តែសំណាងថែមទៀតដែលធ្លាប់បានលេងតទល់នឹងកីឡាករដ៏អស្ចារ្យរូបនេះ។
Messi បានបង្ហាញទម្រង់លេងយ៉ាងល្អសម្រាប់ Inter Miami ខណៈដែលគាត់បានស៊ុតបាល់ពិន័យ Free-kick នៅនាទីទី 94 ជួយឲ្យក្រុមទទួលបានជ័យជម្នះ 2-1 លើក្លឹបជាគូប្រជែង Cruz Azul។ ក្រោយចប់ការប្រកួត John Terry បានសម្ដែងការកោតសរសើរដល់ខ្សែប្រយុទ្ធរូបនេះជាខ្លាំង ដោយលើកឡើងថា៖ “យើងសំណាងណាស់ដែលបានឃើញបុរសម្នាក់នេះលេង ហើយខ្ញុំក៏មានសំណាងច្រើនជាងនេះ ដែលបានលេងតទល់ និងសាកល្បងសមត្ថភាពខ្លួនឯងជាមួយនឹងគាត់។ ពិតជាអស្ចារ្យខ្លាំងណាស់”។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ2 days ago
Cristiano Ronaldo៖ ខ្ញុំដឹងថា ហេតុអ្វីបានជា Messi ធ្វើបែបនេះ ប៉ុន្តែខ្ញុំនឹងមិនប្រាប់អ្នកទេ!…
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid ដាក់គោលដៅចង់បានគ្រូបង្វឹករូបនេះ ប្រសិនបើ Carlo Ancelotti ចាកចេញនៅឆ្នាំក្រោយ
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករឆ្នើម Darren Bent ប្រាប់ឈ្មោះអ្នកដែលសមនឹងឈ្នះ Ballon d’Or ឆ្នាំនេះ រវាង Haaland និង Messi