បាល់ទាត់អន្តរជាតិ
អតីតខ្សែប្រយុទ្ធ Michael Owen ទស្សន៍ទាយថា Man City នៅតែឈ្នះពាន PL នៅរដូវកាលថ្មីនេះ

អតីតខ្សែប្រយុទ្ធរបស់ Liverpool លោក Michael Owen បានទស្សន៍ទាយថា ក្លឹបមេឃខៀវ Manchester City, Arsenal, Liverpool និង Manchester United ជាក្រុមដែលបញ្ចប់ចំណាត់ថ្នាក់ក្នុងកំពូលតារាងទាំង 4 នៅក្នុងក្របខណ្ឌ Premier League រដូវកាលថ្មី 2023-2024។
ផ្អែកតាមផុសរបស់ Michael Owen នៅលើគណនី Twitter របស់គាត់កាលពីថ្ងៃសុក្រម្សិលមិញនេះ បានបង្ហាញថា Man City នឹងនៅតែឈ្នះជើងឯក Premier League ម្តងទៀតនៅរដូវកាលនេះ ខណៈដែល Chelsea នឹងខកខានក្នុងចំណាត់ថ្នាក់ជាក្រុមកំពូលទាំង 4 ដូចរដូវកាលមុនដែរ។
យ៉ាងណាមិញ រដូវកាលថ្មីនៃការប្រកួត Premier League នឹងចាប់ផ្តើមនៅថ្ងៃទី 11 ខែសីហា ខាងមុខនេះ ខណៈដែលក្លឹបម្ចាស់ជើងឯក Man City នឹងប៉ះ Burnley នៅក្នុងដីរបស់ខ្លួនដែលជាការប្រកួតបើកឆាក។ ប្រកួតទីពីរដែលជាប្រកួតបន្ទាប់គឺកាំភ្លើងធំ Arsenal ត្រូវប៉ះជាមួយ Nottm Forest។
ប្រភព: Dailypost NG