Connect with us

បាល់ទាត់អន្តរជាតិ

Andriy Lunin នឹង​ចាកចេញ​ពី Real Madrid ប្រសិន​គេ​មិន​បាន​ចូល​លេង​វគ្គ​ផ្ដាច់ព្រ័ត UCL ទេ​នោះ!!!

Published

on

អ្នក​ចាំទី Andriy Lunin របស់ Real Madrid នឹង​ស្វែងរក​ក្លឹប​ថ្មី​នៅ​រដូវក្ដៅ​នេះ ប្រសិន​បើ​គាត់​មិន​អាច​មាន​វត្តមាន​ក្នុង​ជម្រើស​ដំបូង​សម្រាប់​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ UEFA Champions League ទល់​នឹង Borussia Dortmund នា​ដើម​ខែ​ក្រោយ​នេះ​ទេ (យោងតាម​របាយការណ៍​ពី Defensa Central)។

យោងតាម​ប្រភព​ដដែល​បាន​បង្ហាញ​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា Andriy Lunin អាច​នឹង​ខកខាន​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត UCL ដែល​ជា​ការ​ប្រកួត​ដ៏​សំខាន់​នៃ​រដូវកាល​នេះ ប្រសិន​បើ​អ្នក​ចាំទី Thibaut Courtois ជា​សះស្បើយ​ពី​របួស 100 ភាគរយ។ ប្រធាន​ក្លឹប និង​គ្រូ​បង្វឹក​លោក Carlo Ancelotti មាន​ទំនុក​ចិត្ត និង​ចង់​ប្រើប្រាស់ Thibaut Courtois ជាង សម្រាប់​ការ​ប្រកួត​ទល់​នឹង Dortmund។

ក្នុង​​ករណី​នេះ Andriy Lunin នឹង​ចាកចេញ ដើម្បី​ស្វែងរក​ក្លឹប​ថ្មី ដែល​អាច​ឲ្យ​គាត់​ក្លាយ​ជា​អ្នកចាំទី​ដៃ​ទី 1 បាន។ ដោយ​ឡែក សម្រាប់​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ UEFA Champions League រវាង​ក្លឹប Real Madrid និង Borussia Dortmund នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី 2 ខែ​មិថុនា ក្នុង​កីឡដ្ឋាន Wembley នៃ​ទី​ក្រុង​ឡុងដ៍។

ប្រភព: Telecomasia

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២