Connect with us

បាល់ទាត់អន្តរជាតិ

Tottenham Hotspur ត្រៀម​ចរចា​ផ្ទេរ​ខ្សែ​ប្រយុទ្ធ​មួយ​រូប​របស់ Arsenal ដើម្បី​មក​ជំនួស​កន្លែង​របស់ Harry Kane

Published

on

ក្លឹប​មាន់​ខ្នាយមាស Tottenham Hotspur បាន​ជ្រើសរើស​យក​ខ្សែ​ប្រយុទ្ធ​មួយ​រូប​របស់​ក្លឹប​កាំភ្លើងធំ Arsenal គឺ​កីឡាករ Folarin Balogun ជា​គោលដៅ​នៃ​ការ​ផ្ទេរ​​របស់​ខ្លួន ដែល​នឹង​ដាក់​សំណើរ​ដេញ​ថ្លៃ​នា​ពេល​ឆាប់ៗ​ខាង​មុខ។ Tottenham Hotspur បាន​ចាត់ទុក​កីឡាករ​វ័យ 22 ឆ្នាំ​រូប​នេះ ជា​បេក្ខភាព​ដែល​នឹង​មក​ជំនួស​កន្លែងរបស់ Harry Kane។

យ៉ាង​ណា​មិញ យើង​បាន​ដឹង​ហើយ​ថា ថ្មីៗ​នេះ Harry Kane បាន​ចាកចេញ​ពី Tottenham Hotspur ដែល​ជា​ក្លឹប​ពី​កុមារភាព​របស់​ខ្លួន​ទៅ​ចូលរួម​ជាមួយ Bayern Munich។ ការ​បាត់បង់​កីឡាករ​រូប​នេះ ធ្វើ​ឲ្យ​គ្រូ​បង្វឹក​របស់​ពួក​គេ​លោក Ange Postecoglou ចង់​ចុះ​ហត្ថលេខា​លើ​ខ្សែប្រយុទ្ធ​ថ្មី​ម្នាក់ ដើម្បី​ជំនួស Harry Kane ឲ្យ​បាន​មុន​ពេល​ទីផ្សារ​ដោះដូរ​កីឡាករ​បិទ។

ជា​លទ្ធផល​យោង​ទៅ​តាម​របាយការណ៍​ពី La Gazzetta dello Sport បាន​ឲ្យ​ដឹង​ថា ក្រុម​របស់​លោក Ange Postecoglou កំពុង​ពិចារណា​លើ​ការ​ផ្ទេរ​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ​ទៅ​លើ Folarin Balogun។ ខ្សែប្រយុទ្ធ​រូប​នេះ​មានបាន​បង្ហាញ​ខ្លួន​ដ៏​លេចធ្លោរ ក្នុង​អំឡុង​ពេល​ខ្ចី​ជើង​ទៅ​ក្លឹប Reims កាល​ពី​រដូវកាលមុន ប៉ុន្តែ​ក្រោយ​ត្រឡប់​មក​ទឹកដី​អង់គ្លេស​វិញ គាត់​ហាក់​ដូចជា​មិន​ស្ថិត​នៅ​ក្នុង​​ផែន​ការ​របស់​លោក Mikel Arteta នៅ​រដូវកាល​នេះ​ទេ។ ក្លឹប Arsenal នឹង​លក់​កីឡាករ​វ័យ​ក្មេង​រូប​នេះ​ដោយ​មិន​ស្ទាក់​ស្ទើរ​ឡើយ ប៉ុន្តែ​ពួក​គេ​ចង់​បាន​យ៉ាង​ហោច​ណាស់ 50 លានផោន។

ប្រភព: Dailypost

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២