Connect with us

បាល់ទាត់អន្តរជាតិ

Gonzalo Montiel ត្រៀម​ចាកចេញ​ទៅ​ទឹកដី Premier League

Published

on

យោងតាម​របាយការណ៍​ដែល​បាន​ចុះ​ផ្សាយ​ដោយ​លោក Fabrizio Romano កាល​ពី​ម្សិលមិញ​នេះ​បាន​ឲ្យ​ដឹង​ថា ខ្សែ​ការពារ Gonzalo Montiel បាន​បញ្ចប់​ការ​ធ្វើ​តេស្តវេជ្ជសាស្រ្ត​របស់​ខ្លួន​នៅ Nottingham Forest ហើយ ដោយ​កីឡាករ​សញ្ជាតិ​អាហ្សង់ទីន​រូប​នេះ​នឹង​ចាកចេញ​ពី​អេស្ប៉ាញ​នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។

ខ្សែការពារ​ស្ដាំ​រូប​នេះ នឹង​ចុះ​ហត្ថលេខា​លើ​លក្ខខណ្ឌ​ខ្ចី​ជើង​ពេញ​មួយ​រដូវកាល​ទៅ Nottingham Forest ជាមួយ​នឹង​ជម្រើស​ទិញ​ផ្ដាច់​កុងត្រា 11 លាន​អឺរ៉ូ។ កីឡាករ​វ័យ 26 ឆ្នាំ Gonzalo Montiel ត្រូវ​បាន​ក្លឹប Sevilla ទិញ​យក​ពី​ក្លឹប​នៅ​លីគ​កំពូល​អាហ្សង់ទីន River Plate កាល​ពី​ឆ្នាំ 2021។

បុរស​ដែល​ធ្លាប់​ឈ្នះពាន World Cup ជាមួយ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​រូប​នេះ នឹង​សាក​ល្បង​បទពិសោធន៍​ថ្មី​នៅ​ទឹកដី​របស់​អង់គ្លេស ខណៈ​ដែល Nottingham Forest កំពុង​ព្យយាម​ពង្រឹង​ក្រុម​របស់​ខ្លួន​ឲ្យ​កាន់​តែ​ប្រសើរ​ជាង​រដូវកាល​មុន ដែល​ពួក​គេ​ស្ទើរ​តែ​ត្រូវ​កាត់​ចេញ​ពី Premier League ទៅ​ហើយ។

ប្រភព: Fabrizio Romano

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២