Connect with us

បាល់ទាត់អន្តរជាតិ

ប្រធាន​សហព័ន្ធ​បាល់ទាត់​អេស្ប៉ាញ កំពុង​ប្រឈម​នឹង​ការ​ដក​ចេញ​ពី​តំណែង ក្រោយ​ពាក់​ព័ន្ធ​ករណី​ថើប​មាត់​របស់ Jenni Hermoso

Published

on

ប្រធាន​សហព័ន្ធ​​បាល់ទាត់​​អេ​ស្ប៉ា​ញ លោក Luis Rubiales អាច​​ប្រឈម​នឹង​ការ​ដាក់​ទោស​​ធ្ងន់ធ្ងរ ពី​ការ​ថើប​មាត់​កីឡាករ​ការិនី Jenni Hermoso។ យ៉ាង​ណា​មិញ រឿង​នេះ​កាន់​តែ​ធ្ងន់​ធ្ងរ​ថែម​ទៀត​ដោយ​ខ្សែប្រយុទ្ធ​សញ្ជាតិ​អេស្ប៉ាញ Jenni Hermoso បាន​ចោទ​ប្រកាន់​ថា លោក Luis Rubiales ថើប​មាត់​នាង​ដោយ​មិន​មាន​ការ​អនុញ្ញាត​។

ដោយ​ឡែក Jenni Hermoso បាន​និយាយ​ថា លោក Luis Rubiales បាន​ថើប​នាង​ដោយ​មិន​បាន​​យល់​ព្រម​ពី​នាង​ផ្ទាល់​ឡើយ ក្នុង​អំឡុង​ពេល​អបអរ​នៃ​ការ​ឈ្នះពាន​រង្វាន់​បាល់ទាត់​ពិភពលោក​ផ្នែក​នារី (FIFA Women’s World Cup)។ បុរស​វ័យ 46 ឆ្នាំ​ Luis Rubiales បាន​​ចាប់​ក្បាល ​និង​ថើប​នៅ​លើ​បបូរមាត់​របស់​ Jenni Hermoso។

ក្រោយ​ពី​កើត​រឿង​រ៉ាវ​នៃ​ការ​ចម្រូង​ជម្រះ​នេះ មាន​ការ​អំពាវ​នាវ​ឲ្យ ប្រធាន​សហព័ន្ធ​បាល់ទាត់​អេស្ប៉ាញ (RFEF) រូប​នេះ ត្រូវ​ដក​ចេញ​ពី​តំណែង។ លីគ​បាល់ទាត់​នារី​អេស្ប៉ាញ (Liga F) បាន​ដាក់​ពាក្យ​បណ្តឹង​រួច​ហើយ​ទៅ​កាន់​ក្រុម​ប្រឹក្សា​កីឡាជាតិ CSD ដោយ​អំពាវ​នាវ​ឲ្យ​ដក​តំណែង​របស់ Luis Rubiales។

ប្រភព: Dailypost NG

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២