Connect with us

បាល់ទាត់អន្តរជាតិ

Kieran Tierney ត្រៀម​ខ្ចី​ជើង​មួយ​រដូវកាល​ទៅ Real Sociedad

Published

on

ក្លឹប Real Sociedad ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​យល់​ព្រម​លើ​កិច្ច​ព្រមព្រៀង​ជាមួយ Arsenal ទាក់ទង​នឹង​ការ​ចុះហត្ថលេខា​ខ្ចី​ជើង​ខ្សែការពារ Kieran Tierney ហើយ។ ខ្សែ​ការពារ​រូបនេះ​បាន​ចំណាយ​ពេល 4 រដូវ​កាល​ចុង​ក្រោយ​នៅ Emirates ដោយ​​បង្ហាញ​ខ្លួន​សរុប​ចំនួន 124 ប្រកួត។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ Kieran Tierney មិន​មែន​ជា​ជម្រើស​ដំបូង​របស់​ក្រុម​លោក Mikel Arteta ឡើយ ហើយ​ជំនួស​មក​វិញ​ដោយ Oleksandr Zinchenko ដែល​ជា​បេក្ខភាព​កីឡាករ​ថ្មី​ផ្ទេរ​មក​ពី Man City កាល​ពី 2022។ កីឡាករ​វ័យ 26 ឆ្នាំ​រូបនេះ​ត្រូវ​បាន​ផ្សារភ្ជាប់​យ៉ាង​ខ្លាំង​ជាមួយ​នឹង​ការ​ផ្ទេរ​ចេញ​ពី Arsenal ទៅ​កាន់​ក្លឹបមួយ​ចំនួន​ដូច​ជា Manchester City, Newcastle United និង Celtic។

យ៉ាង​ណា​នៅ​ពេល​នេះ Real Sociedad មាន​ជម្រើស​នៃ​ការ​ខ្ចី​ជើង Kieran Tierney បាន ខណៈ​ដែល​ពួក​គេ​ក៏​ជា​ក្លឹប​អេស្ប៉ាញ​ដែល​មាន​កៅអី​លេង​ពាន UEFA Champions League ផង​ដែរ។ យោងតាម​អ្នក​ជំនាញ​បាល់ទាត់​លោក Fabrizio Romano បាន​ឲ្យ​ដឹង​ថា Real Sociedad បាន​ឈាន​ដល់​កិច្ច​ព្រមព្រៀង​ផ្ទាល់​មាត់​ជាមួយ​ភាគី Arsenal ហើយ។ គេ​បាន​ដឹង​ថា Real Sociedad នឹង​រ៉ាប់រង​ប្រាក់​ខែ​ទាំង​ស្រុង​របស់ Kieran Tierney ប៉ុន្តែ​លក្ខខណ្ឌ​នៃ​ការ​ខ្ចី​ជើង​នេះ មិន​មាន​ជម្រើស​ក្នុង​ការ​ទិញ​ផ្ដាច់​កុងត្រា​ឡើយ។

ប្រភព: Sportsmole

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២