បាល់ទាត់អន្តរជាតិ
Thierry Henry ថា គ្រូបង្វឹករបស់ក្លឹបកាំភ្លើងធំ Mikel Arteta គឺជា Pep Guardiola ខ្នាតតូច

អតីតខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមជម្រើសជាតិបារាំង Thierry Henry បានរៀបរាប់ដោយអះអាងថា គ្រូបង្វឹករបស់ក្លឹបកាំភ្លើងធំ Arsenal គឺលោក Mikel Arteta ជា Pep Guardiola ខ្នាតតូច។ ន័យរបស់ Thierry Henry ចង់ពោលសរសើរពីទេពកោសល្យនៃការដឹកនាំរបស់ Mikel Arteta ដែលមិនចាញ់លោក Pep Guardiola ប៉ុន្មានឡើយ។
Thierry Henry បានថ្លែងបែបនេះ នៅលើផតឃែស្ថរបស់អតីតមិត្តរួមក្រុមកាំភ្លើងធំ David Seaman។ នៅពេលដែល Seaman បានសួរគាត់អំពីភាពស្រដៀងគ្នារវាង Pep Guardiola និងគ្រូបង្វឹករបស់ក្លឹបកាំភ្លើងធំ Thierry Henry និយាយថា៖ “គាត់ដូចជា Pep Guardiola ខ្នាតតូច! ខ្ញុំជឿថា អ្នកដឹងថាខ្ញុំសប្បាយចិត្ត ប៉ុន្តែខ្ញុំនឹងមិននិយាយចេញមកទេ។… គាត់មានលក្ខណៈខុសគ្នាលើផ្នែកផ្សេងៗ ប៉ុន្តែកលល្បិច គឺដូចគ្នា”។
គួររំលឹកផងដែរថា លោក Mikel Arteta ធ្លាប់បានចំណាយពេល 3 ឆ្នាំកន្លះនៅ Etihad ក្នុងនាមជាជំនួយការរបស់លោក Pep Guardiola មុនពេលត្រូវបានតែងតាំងជាគ្រូបង្គោលពេញលេញនៅ Emirates ដល់សព្វថ្ងៃ។ Thierry Henry ធ្លាប់លេងជាកីឡាករក្រោមការដឹកនាំរបស់លោក Pep Guardiola ពេលនៅ Barcelona រយៈពេលពីររដូវកាល ចន្លោះឆ្នាំ 2008 ដល់ 2010 ហើយគាត់ក៏ធ្លាប់ជាមិត្តរួមក្រុមជាមួយ Mikel Arteta ផងដែរ ពេលអ្នកទាំងពីរជាកីឡាកររបស់ Arsenal។
ប្រភព: Dailypost NG