Connect with us

បាល់ទាត់អន្តរជាតិ

រក​ក្លឹប​មិន​ទាន់​បាន​មែន!! ប៉ុន្តែ​ជាង​កាត់​សក់​របស់ Hazard អះអាង​ថា ខ្សែប្រយុទ្ធ​រូប​នេះ​បាន​បដិសេធ​សំណើរ​ក្លឹប​ផ្សេងៗ​ចំនួន 6 មក​ហើយ

Published

on

អតីត​តារាឆ្នើម​របស់​ក្លឹប Real Madrid និង​តោខៀវ Chelsea គឺ​កីឡាករ Eden Hazard បាន​ច្រានចោល​សំណើរ​ពី​ក្លឹប​ចំនួន 6 មក​ហើយ គិត​ចាប់​តាំង​ពី​គាត់​បាន​ក្លាយ​ជា​កីឡាករ​ដែល​គ្មាន​តម្លៃ​ខ្លួន។ រឿងរ៉ាវ​នៃ​ការ​បដិសេធ​សំណើរ​ពី​ក្លឹប​ទាំង​នោះ ត្រូវ​បាន​អះអាង​ដោយ​ជាង​កាត់សក់​របស់ Eden Hazard ដែល​ជា​អ្នក​ជិតដិត​នឹង​គាត់។

កីឡាករ​វ័យ 32 ឆ្នាំ​រូប​នេះ មិន​ទាន់​រក​ក្លឹប​លេង​បាន​នៅ​ឡើយ​ទេ តាំង​ពី​បាន​ចាកចេញ​ពី​ក្លឹប Real Madrid កាល​ពី​ប៉ុន្មាន​ខែ​មុន។ មាន​របាយការណ៍​ខ្លះ​លើក​ឡើង​ថា គាត់​កំពុង​ពិចារណា​ចូល​និវត្តន៍។ ថ្មីៗ Eden Hazard ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​ក្នុង​ការ​ប្រកួត​រវាង Chelsea ប៉ះ Liverpool ដែល​ជា​ការ​ប្រកួត​បើក​ឆាក Premier League។

គ្រប់​គ្នា​បាន​មើល​ឃើញ​ថា Eden Hazard មិន​អាច​ស្វែងរក​ក្លឹប​ដែល​ចុះ​ហត្ថលេខា​លើ​គាត់​បាន ប៉ុន្តែ​ផ្ទុយ​មក​វិញ នៅ​ក្នុង​គណនី Instagram ជាង​កាត់សក់​របស់ Eden Hazard ដែល​ហាង​កាត់​សក់​នោះ​មាន​ឈ្មោះ A-Star Barbers បាន​អះអាង​ថា កីឡាករ​សញ្ជាតិ​បែលហ្ស៊ិក​រូប​នេះ បាន​បដិសេធ​ក្លឹប​ចំនួន 6 មក​ហើយ នៅ​រដូវក្តៅ​នេះ មិន​មែន​គាត់​រក​ក្លឹប​លេង​មិន​បាន​នោះ​ទេ។

ប្រភព: Dailymail

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២