Connect with us

បាល់ទាត់អន្តរជាតិ

Arturo Vidal បង្ហាញ​គំនិត​ចង់​ទៅ​លេង​នៅ​ទឹកដី​អាមេរិច​ជាមួយ Lionel Messi

Published

on

តារា​ឆ្នើម Lionel Messi របស់​ក្លឹប Inter Miami អាច​នឹង​មាន​ឱកាស​ជួប​ជុំ​គ្នា​ម្តង​ទៀត​ជាមួយ​អតីត​មិត្តរួម​ក្រុម​នៅ Barcelona គឺ​ខ្សែបម្រើ Arturo Vidal ដោយ​កីឡាករ​រូប​នេះ បាន​បង្ហាញ​ពី​គំនិត​ដោយ​បើក​ចំហ​របស់​គាត់​ចំពោះ​ការ​ចង់​ចូល​រួម​ជាមួយ​ក្លឹប​អាមេរិច Inter Miami (នេះ​បើ​យោងតាម​ការ​ចុះផ្សាយ​របស់ Goal.com)។

យ៉ាង​ណា​មិញ Messi ដែល​ជា​កីឡាករ​ចំណូល​ថ្មី​របស់​លីគ ​អាមេរិក​បាន​ចូល​រួម​នៅ MLS កំពុង​ប្រកប​អាជីព​បាល់ទាត់​វ័យ​ចំណាស់​ដ៏​រីករាយ​របស់​គាត់​ជា​មួយ​អតីត​មិត្ត​រួម​ក្រុម Sergio Busquets និង Jordi Alba។ កាល​ពី​មួយ​រយៈមុន Inter Miami បាន​ពិភាក្សា​លើ​ការ​នាំ​យក Luis Suarez ទៅ​ទីនោះ​ដែរ ប៉ុន្តែ​មិន​បាន​សម្រេច។

ដោយឡែក Arturo Vidal ក៏​ចង់​ធ្វើ​ដំណើរ​ទៅ​កាន់ Inter Miami ដូចគ្នា ខណៈ​ដែល​ខ្សែបម្រើ​សញ្ជាតិ​ឈីលី​វ័យ 36 ឆ្នាំ​​រូប​នេះ កំពុង​រៀបចំ​ចាកចេញ​ពី​ក្លឹប​បច្ចុប្បន្ន Athletico Paranaense។ នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ TNT អាហ្សង់ទីន Arturo Vidal បាន​ចែករំលែក​ពី​គំនិត​របស់​គាត់​ចំពោះ Messi ដោយ​និយាយ​ថា៖ “ខ្ញុំ​នឹង​រីករាយ ក្នុង​ការ​លេង​ជាមួយ Messi។ សម្រាប់​​គាត់ ពិត​ជា​​ងាយ​ស្រួល​ណាស់ ដោយ​អ្នក​គ្រាន់​តែ​បញ្ជូន​បាល់​ឲ្យ​គាត់​ទៅ​បាន​ហើយ”។

ប្រភព: ​Clutchpoints

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២