Connect with us

បាល់ទាត់អន្តរជាតិ

តោខៀវ Chelsea ចង់​ចុះ​ហត្ថលេខា​លើ​ខ្សែ​ប្រយុទ្ធ​តម្លៃ 80 លានផោន​របស់ Brentford

Published

on

ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប Brentford ដែល​កំពុង​ត្រូវ​​បាន​ព្យួរ​ឈ្មោះ​បណ្ដោះ​អាសន្ន Ivan Toney អាច​​នឹង​ចាកចេញ​ទៅ​ចូលរួម​ជាមួយ​តោខៀវ Chelsea។ ខ្សែប្រយុទ្ធ​សញ្ជាតិ​អង់គ្លេស​រូប​នេះ បាន​ជាប់​បម្រាមរបស់ FA ដោយ​មិន​ឲ្យ​ចូល​លេងបាល់ទាត់​រហូត​ដល់​ខែ​មករា ឆ្នាំ 2024 បន្ទាប់​ពី​ការ​ប្រព្រឹត្តិ​ខុស​ច្បាប់​ល្បែងស៊ី​សង។

យោងតាម​ការ​ចុះ​ផ្សាយ​ដោយ Independent បាន​ឲ្យ​ដឹង​ថា គ្រូបង្វឹក​របស់​ក្លឹប​តោខៀវ​លោក Mauricio Pochettino មាន​ចំណាប់​អារម្មណ៍​ក្នុង​ការ​នាំយក​ខ្សែប្រយុទ្ធ​ចំណូល​ថ្មី​ម្នាក់ ឲ្យ​បាន​មុន​ពេល​ទីផ្សារ​ដោះដូរ​កីឡាករ​បិទ។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ Brentford ចង់​បាន​យ៉ាង​ហោច​ណាស់ 80 លានផោន សម្រាប់​តម្លៃ​ខ្លួន​ខ្សែ​ប្រយុទ្ធ​របស់​ខ្លួន​រូប​នេះ។

ថ្វី​ត្បិតតែ​បច្ចុប្បន្ន​កំពុង​ជាប់​ពិន័យ​ពី FA តែ​កីឡាករ​វ័យ 27 ឆ្នាំ Ivan Toney ស្ថិត​ក្នុង​ការ​ពេញ​ចិត្ត​របស់​តោខៀវ Chelsea ខណៈ​ដែល​កាល​ពី​រដូវកាល​មុន​គាត់​បាន​បង្ហាញ​ខ្លួន​យ៉ាង​លេចធ្លោរ ដោយ​ស៊ុត​បញ្ចូលទី 20 គ្រាប់ និង 4 Assists ពី​ការ​បង្ហាញ​ខ្លួន​សរុប 33 ​ប្រកួត​នៅ​ក្របខណ្ឌ Premier League។

ប្រភព: ​Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២