បាល់ទាត់អន្តរជាតិ
Brighton ឈានដល់កិច្ចព្រមព្រៀងផ្ទេរ Ansu Fati

ខ្សែប្រយុទ្ធ Ansu Fati របស់ក្លឹបអ្នកមានបុណ្យ FC Barcelona ត្រៀមនឹងចូលរួមជាមួយក្លឹប Brighton ក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាល នេះបើយោងតាមប្រភពជាច្រើនបានអះអាង ដែលរួមមានទាំងកាសែត Mundo Deportivo និងអ្នកជំនាញពត៌មានបាល់ទាត់ Fabrizio Romano ផងដែរ។
កីឡាករវ័យ 20 ឆ្នាំរូបនេះធ្លាប់បានប្តេជ្ញាថា នឹងតស៊ូដើម្បីអាចដណ្ដើមកៅអីជម្រើស 11 នាក់ដំបូងរបស់លោក Xavi Hernandez នៅរដូវកាលនេះ។ ទោះជាយ៉ាងណាក៏ដោយ អ្វីៗហាក់មិនដូចការរំពឹងទុកឡើយ ហើយ Ansu Fati ក៏សម្រេចចិត្តទទួលយកសំណើរពី Brighton ដើម្បីសាកល្បងបទពិសោធន៍ថ្មីនៅទឹកដីអង់គ្លេស។
ខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញរូបនេះ ដំបូងឡើយត្រូវបានអ្នកគាំទ្ររំពឹងថា នឹងក្លាយជាអ្នកជំនួសតំណែងអាវលេខ 10 ដ៏សាកសមបន្តពីអតីតវីរបុស Lionel Messi។ គាត់នៅមានកុងត្រាជាមួយ Barcelona រហូតដល់ឆ្នាំ 2027 ហើយគាត់ក៏នៅតែអាចមានឱកាសត្រឡប់មកកាន់ក្លឹបចាស់វិញផងដែរ ពេលចប់ភារកិច្ចខ្ចីជើង។
ប្រភព: Fabrizio Romano
-
បាល់ទាត់អន្តរជាតិ2 days ago
Aguero ប្រាប់ឈ្មោះគ្រូបង្វឹករូបនេះ ដែលខ្លួនចង់ឲ្យមកដឹកនាំក្រុមជម្រើសជាតិអាហ្សង់ទីន
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករមួយរូបរបស់ Man United ថា ខ្លួនពិតជាមិនយល់ឡើយ ហេតុអ្វីក្លឹបនាំយក Onana មកជំនួសអ្នកចាំទីដែលឈ្នះស្រោមដៃមាសកាលពីរដូវកាលមុន
-
បាល់ទាត់អន្តរជាតិ2 days ago
Joao Felix បញ្ជាក់ថា ខ្លួនបានបោះបង់លុយជាច្រើន ដើម្បីចូលរួមជាមួយ Barcelona