បាល់ទាត់អន្តរជាតិ
ក្លឹបយក្សបីនៅអង់គ្លេសកំពុងចាប់អារម្មណ៍ចង់បាន Santiago Gimenez

ក្លឹបកាំភ្លើងធំ Arsenal, Chelsea និង Tottenham Hotspur ត្រូវបានគេរាយការណ៍ថា កំពុងចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធកណ្តាលរបស់ក្លឹប Feyenoord គឺកីឡាករ Santiago Gimenez។ ពួកគេត្រៀមគោលដៅផ្ទេរកីឡាករឆ្នើមរូបនេះ នៅក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាកររដូវក្តៅឆ្នាំក្រោយ។
យ៉ាងណាមិញ ខ្សែប្រយុទ្ធសញ្ជាតិម៉ិកស៊ិករូបនេះមានទម្រង់លេងយ៉ាងលេចធ្លោរបំផុត សម្រាប់ក្លឹបហូឡង់របស់គាត់ក្នុងអំឡុងយុទ្ធនាការឆ្នាំ 2023-2024 នេះ ដោយស៊ុតបញ្ចូលទីបាន 10 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានចំនួន 2 ដង ក្នុងការបង្ហាញខ្លួនត្រឹមតែចំនួន 8 ប្រកួតប៉ុណ្ណោះ។
យោងតាមរបាយការណ៍ពី Voetbal4u បានឲ្យដឹងថា Arsenal, Chelsea និង Tottenham Hotspur កំពុងពិចារណាលើវិធីសាស្ត្រដែលអាចផ្ទេរកីឡាករវ័យ 22 ឆ្នាំរូបនេះនៅឆ្នាំក្រោយ ខណៈដែលក្លឹបបច្ចុប្បន្នរបស់គាត់ Feyenoord មិនមានគម្រោងចង់លក់ Santiago Gimenez នោះឡើយ។
ប្រភព: Sportsmole