Connect with us

បាល់ទាត់អន្តរជាតិ

N’Golo Kante ត្រូវ​បាន​កោះហៅ​ឲ្យ​ចូល​ក្រុម​ជម្រើស​ជាតិ​បារាំង​វិញ បន្ទាប់​ពី​ឃ្លាត​ឆ្ងាយ​អស់​រយៈពេល​ជា​យូរ

Published

on

លោក Didier Deschamps ដែល​ជា​គ្រូ​បង្វឹក​បាល់ទាត់​ក្រុម​ជម្រើស​ជាតិ​បារាំង បាន​ប្រកាស​ពី​បេក្ខភាព​កីឡាករ​ចំនួន 25 នាក់​របស់​ខ្លួន សម្រាប់​ការ​ប្រកួត Euro 2024 ដែល​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​អាឡឺម៉ង់​នា​ពេល​ឆាប់ៗ​ខាង​មុខ។ ក្រុម​បាល់ទាត់​នៃ​ប្រទេស​ផ្សេងៗ​ទៀត បាន​ជ្រើសរើស​កីឡាករ​គ្រប់​ចំនួន 27 នាក់ ប៉ុន្តែ​ក្រុម​មាន់គក​បារាំង​បាន​ជ្រើសរើស​តែ 25 នាក់​ប៉ុណ្ណោះ។

យ៉ាង​ណា​មិញ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​គឺ ខ្សែ​បម្រើ​ឆ្នើម N’Golo Kante បាន​វិល​ត្រឡប់​មក​ចូលរួម​ជាមួយ​ក្រុម​ជម្រើស​ជាតិ​វិញ បន្ទាប់​ពី​អវត្តមាន​អស់​រយៈពេល​ជា​យូរ។ កីឡាករ​វ័យ​ក្មេង​របស់ PSG គឺ Warren Zaire-Emery ក៏​ត្រូវ​បាន​កោះហៅ​ឲ្យ​ចូល​ក្រុម​ជម្រើស​ជាតិ​ផង​ដែរ បន្ទាប់​ពី​បង្ហាញ​ទម្រង់​លេង​ដ៏​លេច​ធ្លោរ​ជា​មួយ​ក្លឹប​របស់​ខ្លួន។

គួរ​ដឹង​ផង​ដែរ​ថា នៅ​ក្នុង​ព្រឹត្តិការណ៍ ​Euro នេះ ក្រុម​ជម្រើស​ជាតិ​បារាំង​បាន​​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​កាល​ពី​ឆ្នាំ 2016 ប៉ុន្តែ​ចាញ់​ក្រុម​ព័រទុយហ្គាល់។ ពួក​គេ​បាន​ឈ្នះ​ពាន​នេះ​លើក​ចុង​ក្រោយ​ក្នុង​ឆ្នាំ 2000 ហើយ​ឆ្នាំ​នេះ គឺ​ជា​ឱកាស​សម្រាប់​កីឡាករ​ជំនាន់​ក្រោយៗ ក្នុង​ការ​សម្រេច​បាន​នូវ​ជ័យ​ជំនះ​ជាមួយ​ពាន​រង្វាន់​ដ៏​អស្ចារ្យ​ក្នុង​តំបន់​អឺរ៉ុប។

កីឡាករ​បារាំង​ទាំង 25 នាក់ ដែល​ត្រូវ​បាន​កោះហៅ​សម្រាប់​ការ​ប្រកួត Euro 2024៖

– អ្នកចាំទី: Alphonse Areola (West Ham), Mike Maignan (AC Milan), Brice Samba (Lens)

– ខ្សែការពារ: Jonathan Clauss (Marseille), Théo Hernandez (AC Milan), Ibrahima Konaté (Liverpool), Jules Koundé (Barcelona), Ferland Mendy (Real Madrid), Benjamin Pavard (Inter Milan), William Saliba (Arsenal), Dayot Upamecano (Bayern Munich)

– ខ្សែបម្រើ: Eduardo Camavinga (Real Madrid), Youssouf Fofana (Monaco), Antoine Griezman (Atlético de Madrid), N’Golo Kanté (Al-Nassr), Adrien Rabiot (Juventus), Aurélien Tchouaméni (Real Madrid), Warren Zaïre-Emery (PSG)

– ខ្សែ​ប្រយុទ្ធ: Bradley Barcola (PSG), Kingsley Coman (Bayern Munich), Ousmane Dembélé (PSG), Olivier Giroud (AC Milan), Randal Kolo Muani (PSG), Kylian Mbappé (PSG), Marcus Thuram (Inter Milan)

ប្រភព: Khelnow

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២