Connect with us

បាល់ទាត់អន្តរជាតិ

Wayne Rooney ត្រៀម​ទៅ​ដឹកនាំ​ក្លឹប​មួយ​នៅ Championship

Published

on

ក្លឹប Birmingham City ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​យល់​ព្រម​លើ​ការ​ចរចា​លក្ខខណ្ឌ​ផ្ទាល់​ខ្លួន​​ជាមួយ Wayne Rooney ហើយ ដើម្បី​ការ​តែងតាំង​គាត់​ជា​គ្រូ​បង្វឹក​ថ្មី​របស់​ក្លឹប។ យ៉ាង​ណា​មិញ​បច្ចុប្បន្ន Birmingham City កំពុង​មាន 18 ពិន្ទុ បន្ទាប់​ពី​ការ​ប្រកួត​ចំនួន 11 ប្រកួត និង​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ 6 នៅ Championship។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ គេ​បាន​អះអាង​នៅ​ប៉ុន្មាន​ថ្ងៃ​មុខ John Eustace នឹង​ចេញ​ពី​តំណែង​ជា​គ្រូ​បង្វឹក​របស់ Birmingham City ខណៈ​ដែល Wayne Rooney ត្រូវ​បាន​កំណត់​អត្ត​សញ្ញាណ​រួច​ជា​ស្រេច​ថា នឹង​ក្លាយ​ជា​បេក្ខភាព​គ្រូ​បង្វឹក​ថ្មី​ដែល​កាន់​តំណែង​នេះ​បន្ត។

ដោយ​ឡែក Wayne Rooney ទើប​នឹង​ចុះ​ចេញ​ពី​តំណែង​កាល​ពី​ប៉ុន្មាន​សប្តាហ៍​មុន​ប៉ុណ្ណោះ​ពី​ក្លឹប D.C. United ដោយ​ពួក​គេ​បាន​​ប្រកាស​ថា ការ​ចែកផ្លូវ​ជាមួយ Rooney គឺ​ជា​ការ​យល់​ព្រម​ពី​គ្នា​ទៅ​វិញ​ទៅ​មក។ យោងតាម​កាសែត The Times បាន​ឲ្យ​ដឹង​ថា Wayne Rooney នឹង​ក្លាយ​ជា​គ្រូ​បង្វឹក​ថ្មី​របស់ Birmingham នៅ​ចុង​សប្តាហ៍​នេះ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២