Connect with us

បាល់ទាត់អន្តរជាតិ

រដ្ឋាភិបាល​ក្រិច​ហាមឃាត់​អ្នកគាំទ្រ មិន​ឲ្យ​ចូល​កីឡដ្ឋាន​បាល់ទាត់​រយៈពេល 2 ខែ

Published

on

មន្ត្រី​រដ្ឋាភិបាល​ក្រិច លោក Pavlos Marinakis បាន​ប្រកាស​ថា ការ​ប្រកួត​ជើង​ឯក​បាល់ទាត់​ជាតិ​របស់​ខ្លួន នឹង​ប្រព្រឹត្ត​ទៅ​ដោយ​គ្មាន​អ្នក​ទស្សនា ​ក្នុង​រយៈពេល 2 ខែ។ ការ​សម្រេច​ចិត្ត​នេះ​ត្រូវ​បាន​ធ្វើ​ឡើង ដោយ​​ជា​វិធានការ​​ដើម្បី​ដោះស្រាយ​ជាមួយ​អ្នក​គាំទ្រ​ដែល​ប្រើ​ហិង្សា​កាល​ពី​ពេល​ថ្មីៗ​នេះ។

យោងតាម​ការ​ប្រកាស​របស់​លោក Pavlos Marinakis បាន​សរសេរ​ថា៖ “ការ​ប្រកួត​បាល់ទាត់ Super League ទាំង​អស់​នឹង​ត្រូវ​លេង​ដោយ​បិទ​ទ្វារ​កីឡដ្ឋាន​រហូត​ដល់​ថ្ងៃទី 12 ខែ​កុម្ភៈ ឆ្នាំ 2024។ វិធានការ​នេះ​ក៏​អាច​អនុវត្ត​ចំពោះ​ការ​ប្រកួត​ជាមួយ​ក្រុម​នៅ​តំបន់​អឺរ៉ុប​មួយ​ចំនួន​ដែល​មក​លេង​នៅ​ប្រទេស​យើង ហើយ​ក៏​អាច​បន្ត​លើស​ពី​ថ្ងៃទី 12 ខែ​កុម្ភៈ​ផង​ដែរ ប្រសិន​បើ​ក្រុម​បាល់ទាត់​លីគ​កំពូល​ខកខាន​មិន​គោរពតាម​អ្វី​ដែល​បាន​ដាក់​បញ្ជា​នេះ”។

គួរ​ដឹង​ផង​ដែរ​ថា កាល​​ពី​​ថ្ងៃ​ទី 7 ខែ​ធ្នូ កន្លង​ទៅ អ្នក​​គាំទ្រ និង​ប៉ូលិស​បាន​ប៉ះ​ទង្គិច​គ្នា​ក្នុង​ការ​ប្រកួត​បាល់ទាត់​រវាង Olympiacos និង Panathinaikos។ ប៉ូលិស​ម្នាក់​បាន​រង​របួស និង​មនុស្ស​ 400 ​នាក់​ត្រូវ​បាន​ចាប់​ខ្លួន។ មុននេះ​ អាជ្ញាកណ្តាល​បាន​បដិសេធ​មិន​ធ្វើ​ការ​ក្នុង​ការ​ប្រកួត​ដណ្តើម​ជើង Super League របស់​​ក្រិ​ច​ទេ ដោយ​សារ​តែ​សកម្មភាព​ដ៏​គួរ​ឲ្យ​ភ័យ​ខ្លាច​ពី​​អ្នកគាំទ្រ។

ប្រភព: Telecomasia

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២