បាល់ទាត់អន្តរជាតិ
Marcus Rashford បាត់បង់ទំនុកចិត្តលើការដឹកនាំរបស់ Erik ten Hag
ខ្សែប្រយុទ្ធ Marcus Rashford ត្រូវបានគេរាយការណ៍ថា គឺជាកីឡាករម្នាក់ដែលស្ថិតក្នុងចំណោមកីឡាករផ្សេងទៀតរបស់ Manchester United ដែលបានបាត់បង់ជំនឿចិត្តលើវិធីសាស្ត្រនៃការដឹកនាំរបស់លោក Erik ten Hag ស្របពេលដែលមានពាក្យចចាមអារ៉ាមថា កីឡាកររបស់ក្លឹបចង់ឲ្យគ្រូបង្វឹករូបនេះចេញពីតំណែង។
យ៉ាងណាមិញ គ្រូបង្វឹកវ័យ 53 ឆ្នាំរូបនេះធ្លាប់ត្រូវបានគេចាត់ទុកជាគ្រូបង្វឹកឆ្នើមមួយរូបក្នុងអំឡុងពេលគាត់ដឹកនាំនៅ AFC Ajax ដោយជោគជ័យ ដោយពេលនោះក្លឹបហូឡង់មួយនេះបានឡើងដល់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ UEFA Champions League រដូវកាលឆ្នាំ 2018-2019 និងឈ្នះពានរង្វាន់លីគ Eredivisie ចំនួន 3 ដងផងដែរ។
Erik ten Hag ក៏ជាមនុស្សម្នាក់ដែលផលិតចេញនូវកីឡាករដ៏មានទេពសល្យមួយចំនួនផងដែរ ដូចជា Frenkie de Jong, Lisandro Martinez, Hakim Ziyech និង Matthijs de Ligt ជាដើម។ ទោះជាយ៉ាងណាក៏ដោយ ពេលគាត់ចាកចេញមកដឹកនាំនៅ Old Trafford អ្វីៗហាក់មិនសមប្រកបប៉ុន្មានឡើយ បើទោះបីជាគាត់ធ្លាប់ជួយបិសាចក្រហមឲ្យឈ្នះពាន EFL Cup ម្ដង កាលពីឆ្នាំមុនក៏ដោយ។
ខណៈពេលដែល Erik ten Hag កំពុងស្ថិតនៅក្រោមកុងត្រារហូតដល់ឆ្នាំ 2025 គាត់កំពុងស្ថិតក្នុងស្ថានភាពមិនសូវល្អឡើយ ហើយតំណែងរបស់គាត់ក៏អាចនឹងជួបហានិភ័យមុនដល់ពេលនៃកុងត្រាផុតកំណត់ផងដែរ។ យោងតាមរបាយការណ៍ពី Football Insider បានអះអាងថា Rashford ក៏ជាកីឡាករម្នាក់ដែលលែងមានជំនឿចិត្តលើគ្រូបង្វឹករបស់ខ្លួនដែរ ជាពិសេសគឺបច្ចេកទេសល្បិចនៃការដឹកនាំក្រុម និងវិធីនៃការហ្វឹកហាត់របស់គ្រូបង្វឹករូបនេះមិនមានអ្វីគួរឲ្យប្រសើរឡើងឡើយ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ5 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ5 days ago
Cristiano Ronaldo ស្នើរឲ្យក្លឹប Al-Nassr ចុះហត្ថលេខាលើកីឡាករមួយរូបរបស់បិសាចក្រហម
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករ 2 រូបរបស់ Barcelona កំពុងស្ថិតក្នុងរ៉ាដានៃការចង់បានរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត