Connect with us

បាល់ទាត់អន្តរជាតិ

Bayer Leverkusen ជា​ក្រុម​តែ​មួយ​គត់​ដែល​បន្ត​កំណត់​ត្រា​មិន​ទាន់​ចាញ់​នៅ​រដូវកាល​នេះ

Published

on

ក្លឹប Bayer Leverkusen បាន​ស្មើ 1-1 ជាមួយ​គូ​ប្រកួត​របស់​ខ្លួន Stuttgart ក្នុង​ការ​ប្រកួត​ជុំទី 14 នៃ​ក្របខណ្ឌ Bundesliga។ លទ្ធផល​នេះ​ដែរ បាន​ធ្វើ​ឲ្យ​ពួក​គេ​បន្ត​កំណត់​ត្រា​ជាក្រុម​តែ​មួយ​គត់ ដែល​ស្ថិត​នៅ​ក្នុង​លីគ​កំពូល​ទាំង 5 របស់​អឺរ៉ុប ដែល​មិន​ទាន់​ស្គាល់​បរាជ័យ​នា​រដូវកាល​នេះ។

បន្ទាប់​ពី​ឆ្លង​កាត់ 14 ប្រកួត​នៅ​ក្នុង​លីគ ក្រុម​របស់​លោក Xabi Alonso បាន​កាន់​កាប់​កំពូល​តារាង​របស់ Bundesliga ដោយ​មាន 36 ពិន្ទុ។ ក្រុម​ដែល​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ 2 ​គឺ Bayern Munich មាន 32 ពិន្ទុ ដោយ​ការ​ប្រកួត​ចុង​ក្រោយ​របស់​ពួក​គេ​បាន​ចាញ់​យ៉ាង​ចាស់​ដៃ​ទៅ​លើ Eintracht Frankfurt ក្នុង​លទ្ធផល (1-5)។

មជ្ឈដ្ឋាន​បាល់ទាត់​កំពុង​ចាប់​អារម្មណ៍​ជា​ខ្លាំង​ជាមួយ​នឹង​ការ​ដឹកនាំ​ក្រុម​របស់​លោក Xabi Alonso ស្រប​ពេល​ដែល​ពួក​គេ​ក៏​មាន​ឱកាស​ខ្ពស់​ក្នុង​ការ​លើក​ពាន​លីគ​នៅ​រដូវកាល​នេះ​ផង​ដែរ។ Bayer Leverkusen កំពុង​ស្ថិត​ក្នុង​រដូវកាល​ដ៏​អស្ចារ្យ​ខណៈ​ដែល​ពួក​គេ​មាន​កីឡាករ​ឆ្នើមៗ​មួយ​ចំនួន​ដូច​ជា Florian Wirtz, Granit Xhaka និង Jonathan Tah ជា​ដើម។

ប្រភព: Telecomasia

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២