Connect with us

បាល់ទាត់អន្តរជាតិ

តោខៀវ​ត្រៀម​នាំ​យក Nico Elvedi ដើម្បី​មក​ជំនួស​កន្លែង​របស់ Reece James

Published

on

ក្លឹប​តោខៀវ Chelsea ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​កំណត់​គោលដៅ​របស់​ខ្លួន​លើ​ខ្សែការពារ​របស់​ក្លឹប Borussia Monchengladbach គឺ​កីឡាករ Nico Elvedi ដែល​ជា​ការ​ចុះ​ហត្ថលេខា​នៅ​ក្នុង​ទីផ្សារ​ដោះដូរ​កីឡាករ​នា​ខែ​មករា​ដើម​ឆ្នាំ​ក្រោយ។

ថ្មីៗ​នេះ​តោខៀវ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា Reece James បាន​រង​របួស​សរសៃ​ពួរ អំឡុង​ពេល​ប្រកួតចាញ់ Everton 2-0 កាល​ពី​ចុង​សប្តាហ៍​មុន។ ថ្វី​ត្បិតតែ​តោខៀវ Chelsea មិន​បាន​បង្ហាញ​ជា​សាធារណៈ​អំពី​រយៈពេល​នៃ​របួស​របស់​ខ្សែការពារ​សញ្ជាតិ​អង់គ្លេស​រូប​នេះ​ក៏​ដោយ តែ​គេ​បាន​ប៉ាន់ស្មាន​ថា គាត់​អាច​នឹង​អវត្តមាន​រហូត​ដល់​ខែ​កុម្ភៈ ឆ្នាំ 2024។

ដើម្បី​ឆ្លើយ​តប​នឹង​បញ្ហា​នេះ គ្រូ​បង្វឹក​របស់​ក្លឹប​លោក Mauricio Pochettino កំពុង​ស្វែងរក​បេក្ខភាព​ខ្សែការពារ​ចំណូល​ថ្មី​ម្នាក់​នៅ​ខែ​មករា​ខាង​មុន​នេះ។ យោងតាម​របាយការណ៍​ពី TEAMtalk បាន​ឲ្យ​ដឹង​ថា Nico Elvedi គឺ​ជា​ខ្សែការពារ​ដែល​ស្ថិត​ក្នុង​បញ្ជី​នៃ​ការ​ចង់​បាន​របស់ Cheslea ខណៈ​ដែល​កីឡាករ​វ័យ 27 ឆ្នាំ​រូប​នេះ​ក៏​កំពុង​មាន​បំណង​ចង់​មក​ប្រឡូក​ក្នុង​បាល់ទាត់​នៅ​អង់គ្លេស​ផង​ដែរ។

ប្រភព: Sportsmole

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២