Connect with us

បាល់ទាត់អន្តរជាតិ

Moises Caicedo ប្រាប់​ឈ្មោះ​ខ្សែបម្រើ 2 រូប ដែល​ជា​អាយឌល (Idol) របស់​ខ្លួន

Published

on

ខ្សែបម្រើ Moises Caicedo របស់​ក្លឹប​តោខៀវ Chelsea ថ្មីៗ​នេះ​បាន​បង្ហើប​ឲ្យ​ដឹង​ថា កីឡាករ​​សញ្ជាតិ​បារាំង N’Golo Kante និង Paul Pogba គឺ​ជា​តារា​បាល់ទាត់​នៃ​និមិត្តរូប រឺ​ជា​អាឌល​របស់​ខ្លួន។ យ៉ាង​ណា​មិញ Caicedo បាន​អះអាង​ថា ការ​បាន​ប្ដូរ​អាវ​ជាមួយ Pogba និង Kante គឺ​ពិសេស​ណាស់​សម្រាប់​គាត់។

ថ្លែង​ទៅ​កាន់ Sky Sports នៅ​មុន​ការ​ប្រកួត Premier League រវាង​តោខៀវ Chelsea ទល់​នឹង Sheffield United នៅ​ថ្ងៃ​សៅរ៍​សប្ដាហ៍​នេះ Caicedo បាន​និយាយ​ថា គាត់​ចូលចិត្ត​មើល​កីឡាករ​សញ្ជាតិ​បារាំង​ទាំង 2 រូប​នេះ​លេង។ កីឡាករ​សញ្ជាតិ​អេក្វាឌ័រ​រូប​នេះ​បាន​លើក​ឡើង​ថា៖ “N’Golo Kante និង Paul Pogba គឺ​ជា​កីឡាករ​បាល់ទាត់​ដែល​ជា​និមិត្ត​រូប​របស់​ខ្ញុំ។ ខ្ញុំចូល​ចិត្ត​មើល​ពួកគេ”។

Caicedo បាន​បន្ថែម​ទៀត​ថា៖ “ជួប​ជាមួយ N’Golo Kante វា​ពិត​អស្ចារ្យ​ណាស់។ ពេល​ខ្ញុំ​នៅ Brighton… ក្រោយ​​ការ​ប្រកួត ខ្ញុំ​រត់​ត្រង់​ទៅ​កាន់ Kante ដើម្បី​សុំ​ដូរ​អាវ​ជាមួយ​គាត់។ គាត់មាន​ចិត្ត​ល្អ​ចំពោះ​ខ្ញុំ។ វា​ជា​ពេល​វេលា​ដែល​មិន​គួរ​ឲ្យ​ជឿ​​សម្រាប់​​ខ្ញុំ ដោយ​សារ​តែ​ខ្ញុំ​បាន​ជួប Idol របស់​ខ្ញុំ។ វា​ដូច​គ្នា​ជាមួយ Paul Pogba ហើយ​ខ្ញុំ​បាន​ប្តូរ​អាវ​ជាមួយ​គាត់។ ខ្ញុំ​បាន​យក​អាវ​នោះ​ត្រឡប់​ទៅ​អេក្វាឌ័រ។ អាវ​របស់​ពួក​គេ​ពិត​ជា​ពិសេស​សម្រាប់​ខ្ញុំ”។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២