Connect with us

បាល់ទាត់អន្តរជាតិ

Nicolas Jackson លើក​ឡើង​ថា អ្នក​ណា​ដែល​រិះគន់​គាត់ គឺ​ជា​មនុស្ស​មិន​យល់​ពី​បាល់ទាត់

Published

on

ខ្សែ​ប្រយុទ្ធ Nicolas Jackson របស់​ក្លឹប​តោខៀវ Chelsea បាន​​លើក​ឡើង​ថា អ្នក​ណា​ដែល​រិះគន់​លើ​​គាត់ គឺ​ជា​មនុស្ស​ដែល​មិន​យល់​ដឹង​ពី​បាល់ទាត់។ យ៉ាង​ណា​មិញ ខ្សែប្រយុទ្ធ​សញ្ជាតិ​សេណេហ្គាល់​រូប​នេះ គឺ​ជា​កីឡាករ​ចំណូល​ថ្មី​របស់​ក្លឹប​តោខៀវ Chelsea ដែល​គាត់​ទើប​នឹង​ផ្ទេរ​មក​លេង​នៅ​អង់គ្លេស​ក្នុង​រដូវកាល​នេះ​ប៉ុណ្ណោះ។

ក្នុង​អំឡុង​ទីផ្សារ​ដោះដូរ​កីឡាករ​នា​រដូវក្តៅ​កន្លង​ទៅ ក្លឹប​តោខៀវបាន​ចំណាយ​ប្រាក់ 32 លានផោន ដើម្បី​ចុះ​ហត្ថលេខា​លើ Nicolas Jackson ពី​ក្លឹប​អេស្ប៉ាញ Villarreal។ ទោះ​បី​ជាពេល​ខ្លះ Jackson លេង​មិន​សូវ​បាន​ល្អ​ក៏​ដោយ តែ​គាត់​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ខ្សែប្រយុទ្ធ​កណ្ដាល​ដ៏​សំខាន់​ម្នាក់​របស់ Chelsea។

កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន កីឡាករ​​វ័យ 22 ឆ្នាំ​រូបនេះ ក៏​បាន​ស៊ុត​បញ្ចូលទី Hat-trick ពេល​លេង​ទល់​នឹង​ក្លឹប​មាន់ខ្នាយមាស Tottenham Hotspur ផង​ដែរ។ ក្រៅ​ពី​ទម្រង់​លេង​ល្អ​របស់គាត់ Jackson គឺ​ជា​ខ្សែប្រយុទ្ធ​ដែលបាន​ទទួល​កាត​លឿង​ចំនួន 7 ដង​មក​ហើយ ក្នុង​ការ​បង្ហាញ​ខ្លួន 16 ប្រកួត ហើយ​កាល​ពី​ពេល​ថ្មីៗ​នេះ គាត់​ស្ទើរតែ​ត្រូវ​បាន FA ដាក់​ពិន័យ​ផង​ដែរ ចំពោះ​ការ​ចាប់​ច្របាច់​ក​ខ្សែការពារ Nathan Patterson របស់​ក្លឹប Everton ក្នុង​ការ​ប្រកួត​កាល​ពី​ដើម​សប្តាហ៍​កន្លង​ទៅ។

មជ្ឈដ្ឋាន​បាល់ទាត់ និង​អ្នកគាំទ្រ​មួយ​ចំនួន​បាន​រិះគន់​ចំពោះ​អាកប្បកិរិយា​របស់ Nicolas Jackson ប៉ុន្តែ​ផ្ទុយ​មក​វិញ​ខ្សែប្រយុទ្ធ​រូប​នេះ​បាន​និយាយ​ថា គាត់​មិន​ស្តាប់​យោបល់​របស់​នរណា​ទាំងអស់ ក្រៅ​ពី​ក្លឹប Chelsea របស់​គាត់។ Jackson បាន​និយាយ​ថា៖ “ខ្ញុំ​មិន​ខ្វល់​ពី​អ្វី​ដែល​មនុស្ស​និយាយ​ទេ។ វា​គ្រាន់តែ​ជា​ការ​និយាយ​ពី​មនុស្ស​ដែល​មិន​យល់​ដឹង​អំពី​បាល់ទាត់​ប៉ុណ្ណោះ។ ខ្ញុំ​នឹង​បន្ត​ការ​ខិតខំ​ប្រឹងប្រែង​លេង​បន្ថែម​ទៀត និង​រក​គ្រាប់បាល់​បន្ថែម​សម្រាប់​ក្រុម​របស់​ខ្ញុំ”។

ប្រភព: Sportsmole

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២