បាល់ទាត់អន្តរជាតិ
David Alaba របួសជង្គង់ ACL ក្នុងជំនួបប៉ះ Villarreal កាលពីម្សិលមិញ
គ្រូបង្វឹករបស់ក្លឹបអធិរាជស Real Madrid លោក Carlo Ancelotti បានបញ្ជាក់ថា ខ្សែការពារ David Alaba ដែលជាកូនក្រុមរបស់ខ្លួនបានរងរបួសរហែកសរសៃពួរមុខ ក្នុងការប្រកួតកាលពីម្សិលមិញនេះដែលពួកគេបានយកឈ្នះ 4-1 ទៅលើក្លឹប Villarreal ដែលជាការប្រកួតក្របខណ្ឌលីគ។
យ៉ាងណាមិញនៅក្នុងការប្រកួតនោះ កីឡាករសញ្ជាតិអូទ្រីស David Alaba ត្រូវបានគ្រូបង្វឹកដាក់ឲ្យលេងជាជម្រើសដំបូងដោយចាប់ដៃគូគ្នាជាខ្សែការពារកណ្ដាលជាមួយ Antonio Rudiger។ ប៉ុន្តែការបង្ហាញខ្លួននៅទីលានប្រកួតត្រឹមតែ 35 នាទី គាត់ក៏ត្រូវបានប្ដូរចេញ។
ខ្សែការពារ Nacho Fernandez បានចូលមកជំនួសកន្លែងរបស់ David Alaba ហើយនៅពេលដែលការប្រកួតបញ្ចប់ទៅពួកគេទទួលបានជ័យជំនះយ៉ាងក្រាស់ក្រែលទៅលើ Villarreal 4 ទល់នឹង 1។ ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយបន្ទាប់ពីការប្រកួត លោក Carlo Ancelotti បានបញ្ជាក់ពីស្ថានភាពដ៏អាក្រក់របស់ Alaba ដោយខ្សែការពារឆ្នើមរូបនេះមានរបួស ACL ហើយអាចនឹងធ្វើគាត់អវត្តមានពីលើទីលានប្រកួតរហូតដល់ចប់រដូវកាល។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ5 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករ 2 រូបរបស់ Barcelona កំពុងស្ថិតក្នុងរ៉ាដានៃការចង់បានរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត
-
បាល់ទាត់អន្តរជាតិ4 days ago
Cesc Fabregas ត្រៀមនាំយកអតីតមិត្តរួមក្រុមរបស់ខ្លួនទៅកាន់ក្លឹប Como