Connect with us

បាល់ទាត់អន្តរជាតិ

Luka Modric នឹង​ចាកចេញ​ពី Real Madrid នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ

Published

on

ខ្សែបម្រើ​សញ្ជាតិ​ក្រូអាត​ Luka Modric របស់ Real Madrid នឹង​ចាកចេញ​ពី​ក្លឹប​បច្ចុប្បន្ន​របស់​ខ្លួន​នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​ឆ្នាំ 2023/2024 (នេះ​បើ​យោងតាម​ការ​ចុះ​ផ្សាយ​របស់ Sport)។ គេ​បាន​ដឹង​ថា ប្រធាន​ក្លឹប Real Madrid សម្រេច​ចិត្ត​មិន​ផ្ដល់​កុងត្រា​ថែម 1 ឆ្នាំ​ទៀត​ដល់​ខ្សែបម្រើវ័យ 38 ឆ្នាំ​រូប​នេះ​ឡើយ។

កីឡាករ​ចាស់​វស្សា​រូប​នេះ​នឹង​ចាកចេញ​ពី​ទឹកដី​អេស្ប៉ាញ​ក្នុង​នាម​ជា​កីឡាករ​ដែល​គ្មាន​តម្លៃ​ខ្លួន​នៅ​ពេល​ចប់​រដូវកាល។ ភ្នាក់ងារ និង​ជា​អ្នក​តំណាងរ​បស់ Luka Modric ពេល​នេះ​កំពុង​ទាក់ទង​ទៅ​កាន់​ក្លឹប​ផ្សេងៗ​ទៀត​សម្រាប់​គាត់។ អ្នកតំណាង​របស់​គាត់​បាន​បង្ហាញ​ពី​លទ្ធភាព​ដែល Modric អាច​នឹង​ផ្ទេរ​ទៅ​ទឹកដី​អារ៉ាប៊ីសាអូឌីត​ផង​ដែរ។

រដូវកាលនេះ Modric បាន​លេង 18 ប្រកួត​ឲ្យ Real Madrid និង​បាន​ក្លាយ​ជា​កីឡាករ​ដែល​លេង​ក្នុង​ការ​ប្រកួត El Clasico វ័យ​ចំណាស់​ជាង​គេ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ផង​ដែរ។ កីឡាករ​ឆ្នើម​រូប​នេះ ក៏​ត្រូវ​បាន​គេ​រាយការណ៍​ផង​ដែរ​ថា Messi និង Beckham ចង់​បញ្ចុះបញ្ចូល​គាត់​ឲ្យ​ផ្លាស់​ទៅ Inter Miami។

ប្រភព: Telecomasia

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២