បាល់ទាត់អន្តរជាតិ
Fluminense កក់កៅអីឡើងវគ្គផ្ដាច់ព្រ័ត Club World Cup
ក្លឹប Fluminense បានកក់កៅអីរបស់ខ្លួន ក្នុងការឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃការប្រកួត Club World Cup ឆ្នាំ 2023 បន្ទាប់ពីទទួលបានជ័យជម្នះ 2-0 ទៅលើក្លឹប Al Ahly ដែលជាការប្រកួតក្នុងទីក្រុង Jeddah ម្សិលមិញ។ គ្រាប់បាល់ 2 គ្រាប់ដែលពួកគេទទួលបានជ័យជំនះនោះ ជាការស៊ុតបញ្ចូលទីរបស់ Jhon Arias និង John Kennedy។
យ៉ាងណាមិញ Fluminense ដែលជាក្រុមមកពីលីគកំពូលនៃប្រទេសប្រេស៊ីលនោះ នឹងត្រូវជួបជាមួយ Manchester City រឺ Urawa Red Diamonds នៅវគ្គផ្ដាច់ព្រ័ត ដោយការប្រកួតនៅថ្ងៃទី 23 ចុងខែ។ ដោយឡែកសម្រាប់បេក្ខភាពមួយរវាង Manchester City និង Urawa Red Diamonds នឹងត្រូវប្រកួតនៅម៉ោង 1 រំលងអាធ្រាតនេះ។
ប្រសិនបើ Fluminense អាចដណ្ដើមបានជ័យជម្នះនៅក្នុងវគ្គផ្ដាច់ព្រ័ត នោះពួកគេនឹងឈ្នះពាន Club World Cup ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រក្លឹបរបស់ខ្លួន។ ផ្សេងពីនេះដែរ សម្រាប់ក្លឹបដែលទទួលបានជោគជ័យក្នុងព្រឹត្តិការណ៍ Club World Cup នេះខ្លាំងជាងគេគឺ Real Madrid ដោយពួកគេបានឈ្នះវារហូតដល់ 4 ដង ហើយបន្ទាប់មកគឺ Barcelona ដែលធ្លាប់ឈ្នះពាននេះ 3 ដង។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ4 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ4 days ago
Cristiano Ronaldo ស្នើរឲ្យក្លឹប Al-Nassr ចុះហត្ថលេខាលើកីឡាករមួយរូបរបស់បិសាចក្រហម
-
បាល់ទាត់អន្តរជាតិ5 days ago
Vinicius Jr ត្រូវបានផ្ដល់អាទិភាពជាអ្នករ៉ាប់រងទាត់បាល់ប៉េណាល់ទី