Connect with us

បាល់ទាត់អន្តរជាតិ

Harry Kane បង្កើត​កំណត់​ត្រា​ថ្មី​ប្រចាំទឹកដី Bundesliga

Published

on

ខ្សែប្រយុទ្ធ Harry Kane របស់​ក្លឹប Bayern Munich បាន​បង្កើត​កំណត់ត្រា​ដ៏​អស្ចារ្យ​មួយ បន្ទាប់​ពី​ការ​ប្រកួត​ក្នុងជុំទី 15 នៅ​លីគ​កំពូល​នៃ​ប្រទេស​អាឡឺម៉ង់​ទល់​នឹង​ក្លឹប Stuttgart ក្នុង​ជ័យ​ជំនះ 3 ទល់​នឹង 0 កាល​ពី​រំលង​អាធ្រាយ​យប់​មិញ។ ខ្សែប្រយុទ្ធ​សញ្ជាតិ​អង់គ្លេស​រូប​នេះ បាន​ស៊ុត​បញ្ចូលទី 2 គ្រាប់​ម្នាក់​ឯង ដែល​ជា​គ្រាប់​បាល់ទី 19 និង​ទី 20 របស់​គាត់​ក្នុង​ក្របខណ្ឌ​កំពូល Bundesliga។

យ៉ាង​ណា​មិញ Harry Kane រក​បាន 20 គ្រាប់​នៅ​រដូវកាល​ដំបូង​របស់​ខ្លួន​ក្នុង​ទឹកដី​នៃ​ប្រទេស​អាឡឺម៉ង ដោយ​គាត់​​ចំណាយ​ពេល​ត្រឹមតែ 14 ប្រកួត​ប៉ុណ្ណោះ។ គ្មាន​កីឡាករ​ណា​ម្នាក់​ផ្សេង​ទៀត ក្នុង​ប្រវត្តិសាស្ត្រ​របស់ Bundesliga ដែល​អាច​ស៊ុត​បញ្ចូល​ទី​បាន​លឿន​ជាង​គេ​រហូត 20 គ្រាប់​​ដូច Harry Kane នេះ​ទេ។

សម្រាប់​កីឡាករ​ដែល​ធ្លាប់​មាន​កំណត់​ត្រា​ជា​អ្នក​ស៊ុតបញ្ចូលទី​ច្រើន​ជាងគេ​ទី 2 គឺ Uwe Seeler ដែល​រក​បាន 20 គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន​រហូត​ដល់ 21 ប្រកួត។ ទន្ទឹម​នឹង​នេះ​ដែរ ពេល Erling Haaland ប្រកប​អាជីព​ជា​មួយ Dortmund គាត់​បាន​ចំណាយ​ពេល​រហូត​ដល់ 22 ប្រកួត ដើម្បី​សម្រេច​បាន 20 គ្រាប់។

ប្រភព: Telecomasia

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២