Connect with us

បាល់ទាត់អន្តរជាតិ

Liverpool និង Tottenham Hotspur កំពុង​ចាប់​អារម្មណ៍​ខ្លាំង​លើ​ខ្សែការពារ​សញ្ជាតិ​ជប៉ុន Ko Itakura

Published

on

ក្លឹប​ហង្សក្រហម Liverpool និង Tottenham Hotspur ត្រូវ​បាន​គេ​រាយការណ៍​មក​ថា កំពុង​ស្វែងរក​ឱកាស​ក្នុង​ការ​ចុះ​ហត្ថលេខា​លើ​ខ្សែការពារ Ko Itakura របស់​ក្លឹប Monchengladbach។ កីឡាករ​សញ្ជាតិ​ជប៉ុន​រូប​នេះ គឺ​ជា​អតីត​កីឡាករ​របស់​ក្លឹប Manchester City ប៉ុន្តែ​គាត់​បាន​ខ្ចីជើង​ទៅ Groningen និង Schalke 04 មុន​ពេល​ចូលរួម​ជាមួយ Monchengladbach ក្នុង​ខែ​កក្កដា ឆ្នាំ 2022។

កីឡាករ​វ័យ 26 ឆ្នាំ​រូបនេះ​បាន​បង្ហាញ​សរុប​ខ្លួន​ចំនួន 25 ប្រកួត សម្រាប់​ក្លឹប​អាឡឺម៉ង់​របស់​ខ្លួន ក្នុង​រដូវកាល​ដំបូង​របស់​គាត់​ជាមួយ Monchengladbach។ យ៉ាង​ណា​នៅ​រដូវកាល​ថ្មី​នេះ​គាត់​បាន​ចូល​លេង​ត្រឹមតែ 7 ប្រកួត​ប៉ុណ្ណោះ​ក្នុង​ក្របខ័ណ្ឌ Bundesliga ដោយសារ​បញ្ហា​របួស​កជើង។

យោងតាម​អ្នក​កាសែត​លោក Fabrizio Romano បាន​រាយការណ៍​ថា Liverpool បាន​បញ្ជូន​អ្នក​សង្កេតការណ៍​របស់​ខ្លួន​ឲ្យ​ទៅ​តាមដាន​មើល Ko Itakura ជា​ច្រើន​លើក​ច្រើន​សារ​កាល​ពី​ឆ្នាំមុន។ ផ្សេង​ពី​នេះ​ដែរ Tottenham Hotspur ក៏​ត្រូវ​បាន​គេ​អះអាង​ដែរ​ថា កំពុង​ព្យាយាម​សង្កេត​មើល​ស្ថានភាព​ខ្សែការពារ​ជប៉ុន​រូប​នេះ​ដែរ ខណៈ​ដែល​គ្រូ​បង្វឹក​របស់​ពួក​គេ​គឺ​លោក​ Ange Postecoglou បាន​ចាប់​អារម្មណ៍​គេ​តាំង​ពី​គាត់​នៅ​ដឹកនាំ​ក្លឹប Celtic ម្ល៉េះ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២