Connect with us

បាល់ទាត់អន្តរជាតិ

សំបុត្រ​ទស្សនា​ការ​ប្រកួត​របស់ Cristiano Ronaldo នៅ​ចិន បាន​លក់​អស់​ត្រឹម​តែ​រយៈ​ពេល​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ

Published

on

អ្នកគាំទ្រ​បាល់ទាត់​របស់​​ចិនបាន​ប្រជែង​គ្នា​ដើម្បី​ទិញ​យក​សំបុត្រ​ចូល​ទស្សនា​ការ​ប្រកួត​របស់​តារា​ឆ្នើម Cristiano Ronaldo ដែល​ជា​ការ​ប្រកួត​ដ៏​កម្រ​មាន​នៅ​ក្នុង​ប្រទេស​កំណើត​របស់​ពួក​គេ។ យ៉ាង​ណា​មិញ គេ​បាន​ដឹង​ថា សំបុត្រ​ដែល​បាន​ដាក់​លក់​នៅ​លើ​ទីផ្សារ​អនឡាញ​នានា​របស់​ចិន បាន​លក់​អស់​ក្នុង​រយៈពេល​ត្រឹមតែ 2 ទៅ 3 ម៉ោង​ប៉ុណ្ណោះ។

កន្លង​មក​តារា​ឆ្នើម Lionel Messi ធ្លាប់​ត្រូវ​បាន​ការ​គោរព​ស្រឡាញ់​ពី​ប្រជាជន​ចិន​ជា​ច្រើន ហើយ​ពេល​នេះ Cristiano Ronaldo ក៏​ដូច​គ្នា​ដែរ ដោយ​កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​រូប​នេះ មាន​ប្រជាប្រិយ​ភាព​យ៉ាង​ខ្លាំង​នៅ​ក្នុង​ប្រទេស​ចិន ទោះ​បី​ជា​ក្រុម​ជម្រើស​ជាតិ និង​បាល់ទាត់​របស់​ចិន​ស្ថិត​ក្នុង​​កម្រិត​ទាបក៏​ដោយ។

ក្លឹប​បច្ចុប្បន្ន​របស់ Cristiano Ronaldo គឺ Al-Nassr របស់​អារ៉ាប៊ីសាអូឌីត កាល​ពី​ខែមុន​បាន​ប្រកាស​ពី​ការ​ប្រកួត​ដំណើរ​ទេសចរណ៍​មុន​បើក​រដូវកាល​នៅ​ចិន “China Tour” ដែល​ជា​ការ​ប្រកួត​មិត្តភាព​ជាមួយ​ក្លឹប Shanghai Shenhua និង Zhejiang FC ក្នុង​ទីក្រុង Shenzhen ភាគ​ខាង​ត្បូង ធ្វើ​ឡើង​នៅ​ថ្ងៃទី 24 និង 28 ខែ​មករា ឆ្នាំ 2024។

ប្រភព: Thehindu

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២