Connect with us

បាល់ទាត់អន្តរជាតិ

Victor Boniface បង្ហាញ​ចេតនា​ចង់​ចូលរួម​ជាមួយ Arsenal

Published

on

ខ្សែប្រយុទ្ធ Victor Boniface របស់​ក្លឹប Bayer Leverkusen បាន​បង្ហាញ​ឲ្យ​ដឹង​ថា ខ្លួន​គឺ​ជា​អ្នក​គាំទ្រ​ដ៏​ធំ​របស់ Arsenal ដែល​នេះ​ហាក់​ដូច​ជា​សញ្ញា​មួយ​បង្ហាញ​ថា គាត់​ចង់​ក្លាយ​ជា​កូនក្រុម​របស់​លោក Mikel Arteta។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បច្ចុប្បន្ន Boniface បាន​កសាង​កេរ្តិ៍​ឈ្មោះ​របស់​ខ្លួន​ឲ្យ​ក្លាយ​ជា​កីឡាករ​ដ៏​សំខាន់​របស់​ក្លឹប Leverkusen ដែល​កំពុង​ប្រជែង​ដណ្តើម​ពាន Bundesliga។

ខ្សែប្រយុទ្ធ​វ័យ 23 ឆ្នាំ​រូបនេះ​បាន​ស៊ុតបញ្ចូលទី 16 គ្រាប់ និង​បញ្ជូនបាល់​ឲ្យ​មិត្ត​រួមក្រុម​បាន​ចំនួន 8 ដង ក្នុង​ការ​បង្ហាញ​ខ្លួន​ចំនួន 23 ប្រកួត​នៅ​រដូវកាល​នេះ។ នៅ​ក្នុង​បទសម្ភាសន៍​មួយ​កាល​ពី​ពេល​ថ្មីៗ​នេះ Victor Boniface បាន​និយាយ​ថា៖ “សម្រាប់​ខ្ញុំ​តាំង​ពី​តូច​មក ខ្ញុំ​បាន​គាំទ្រ Arsenal ពេញ​មួយ​ជីវិត​របស់​ខ្ញុំ”។

ក្លឹប​កាំភ្លើង​ធំ​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ធ្វើ​ការ​ចុះ​ហត្ថលេខា​នាំយក​ខ្សែប្រយុទ្ធ​ចំណូល​ថ្មី​បន្ថែម​ទៀត​នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ ខណៈ​ដែល​កីឡាករ​ដូច​ជា Dusan Vlahovic, Victor Osimhen និង​ជា​ច្រើន​ទៀត​កំពុង​ស្ថិត​ក្នុង​បញ្ជី​នៃ​ការ​ចង់​បាន​របស់​ពួក​គេ។ ដោយ​សារ​ទម្រង់​លេង​ដ៏​ល្អ​របស់ Victor Boniface ខ្សែប្រយុទ្ធ​សញ្ជាតិ​នីហ្សេរីយ៉ា​រូប​នេះ ក៏​អាច​នឹង​ក្លាយ​ជា​កីឡាករ​ចំណូល​ថ្មី​ដែល​ផ្ទេរ​ទៅ Emirates ផង​ដែរ។

ប្រភព: Sportskeeda

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២