Connect with us

បាល់ទាត់អន្តរជាតិ

កីឡាករ​បាល់ទាត់​ល្អ​បំផុត​ទាំង 5 រូប នា​ពេល​បច្ចុប្បន្ន ដែល​មាន​ដើម​កំណើត​មក​ពី​តំបន់​អាស៊ី

Published

on

កីឡាករ​បាល់ទាត់​ដែល​ប្រសូត្រ​ចេញ​ពី​តំបន់​អាស៊ី បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​វិស័យ​កីឡា​បាល់ទាត់​នៅ​ទូទាំង​ពិភពលោក។ បច្ចុប្បន្ន​មាន​កីឡាករ​បាល់ទាត់​អាស៊ី​កាន់តែ​ច្រើន​ឡើង​ត្រូវ​បាន​ចុះ​ហត្ថលេខា​លេង​ជាមួយ​ក្លឹប​កំពូលៗ​​នៅ​តំបន់​អឺរ៉ុប និង​នៅ​លីគ​ប្រទេស​ផ្សេងៗ​ជា​ច្រើន​ទៀត។ ថ្ងៃ​នេះ​ក្រុម​ការងារ​យើង នឹង​លើក​យក​កីឡាករ​អាស៊ី​ទាំង 5 រូប​ដែលមាន​ទម្រង់​លេង​ល្អ​បំផុត និង​កំពុង​មាន​កេរ្តិ៍​ឈ្មោះ​បោះសម្លេង​ជាមួយ​ក្លឹប​ធំៗ​ជា​ច្រើន​នៅ​ប៉ែកអឺរ៉ុប។

5. ខ្សែការពារ Takehiro Tomiyasu

ជា​កីឡាករ​សញ្ជាតិ​ជប៉ុន ដែល​មាន​វ័យ 25 ឆ្នាំ និង​កំពុង​ប្រកប​អាជីព​ក្នុង​ទឹកដី​នៃ​ប្រទេស​អង់គ្លេស​ជាមួយ​ក្លឹបកាំភ្លើងធំ Arsenal។ ខ្សែការពារ​ស្លាប​រូប​នេះ បាន​ចុះ​ហត្ថលេខា​ជាមួយ Arsenal កាល​ពី​ចុង​ឆ្នាំ 2021។

4. Hwang Hee-Chan

កីឡាករ​សញ្ជាតិ​កូរ៉េ​ខាងត្បូង​រូប​នេះ គឺ​ជា​មិត្ត​រួម​សញ្ជាតិ​ជា​មួយ Son Heung-min និង​កំពុង​ប្រកប​អាជីព​ជាមួយ​ក្លឹប Wolverhampton ក្នុង​លីគ​កំពូល​នៃ​ប្រទេស​អង់គ្លេស។ Hwang Hee-Chan ជា​ខ្សែប្រយុទ្ធ​កណ្ដាល​ដ៏​សំខាន់​តែ​មួយ​គត់​នៃ​ក្លឹប​បច្ចុប្បន្ន​របស់​គាត់។

3. Mehdi Taremi

ជា​កីឡាករ​សញ្ជាតិ​អ៊ីរ៉ង់​តែ​ម្នាក់​គត់​ដែល​កំពុង​ប្រកប​អាជីព​នៅ​លីគ​កំពូល​នៃ​ប្រទេស​ព័រទុយហ្គាល់ Primeira Liga។ កីឡាករ​វ័យ 31 រូប​នេះ គឺ​ជា​ខ្សែប្រយុទ្ធ​កណ្ដាល​ដ៏​សំខាន់​របស់​ក្លឹប FC Porto ដោយ​គាត់​បាន​លេង​ឲ្យ​ក្លឹប​មួយ​នេះ​តាំង​ពី​ឆ្នាំ​ 2020 មក​ម្ល៉េះ។

2. Kaoru Mitoma

ជា​កីឡាករ​សញ្ជាតិ​ជប៉ុន ជំនាន់​ក្រោយ​ដ៏​ល្អ​បំផុត ដែល​កំពុង​រះចែងចាំង​ក្នុង​ទឹកដី​នៃ​លីគ​កំពូល​របស់​អង់គ្លេស។ Kaoru Mitoma គឺជា​ខ្សែប្រយុទ្ធ​ស្លាប​ដែល​លេង​ឲ្យ​ក្លឹប Brighton និង​កំពុង​ត្រូវ​បាន​ក្លឹប​ធំៗ​ជា​ច្រើន​ចាប់​អារម្មណ៍​ចង់​បាន។ កីឡាករ​វ័យ 26 ឆ្នាំ​រូប​នេះ បាន​ឡើង​តម្លៃ​ខ្លួន​រហូត​ដល់ 50 លាន​អឺរ៉ូ​ហើយ នា​ពេល​បច្ចុប្បន្ន (បើ​ផ្អែក​តាម Transfermarkt)។

1. Son Heung-min

ខ្សែប្រយុទ្ធ​ឆ្នើម​សញ្ជាតិ​កូរ៉េខាង​ត្បូង​រូប​នេះ គឺ​ជា​កាពីតែន​ក្រុម​ដ៏​ល្អ​បំផុត​របស់​ក្លឹប​មាន់ខ្នាយមាស Tottenham Hotspur។ គាត់​ជា​កីឡាករ​ដ៏​ល្អ​ម្នាក់ ក្នុង​ចំណោម​កីឡាករ​កំពូលៗ​មួយ​ចំនួន​ទៀត​របស់​លីគ​កំពូល​នៃ​ប្រទេស​អង់គ្លេស។ ក្នុង​រដូវកាល 2021-2022 គាត់ និង Mohamed Salah បាន​ឈ្នះ​ពានរង្វាន់​ស្បែក​ជើង​មាស​របស់ Premier League ដោយ​ស៊ុត​បញ្ចូលទី​បាន 23 គ្រាប់​ក្នុង​មួយ​រដូវកាល ហើយ​ក៏​បាន​ក្លាយ​ជា​កីឡាករ​អាស៊ី​ដំបូង​គេ​ដែល​ឈ្នះ​វា​ផង​ដែរ។

ប្រភព: Sportskeeda

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២