Connect with us

បាល់ទាត់អន្តរជាតិ

Jesse Lingard ប្រាប់​អ្នក​តំណាង​របស់​ខ្លួន ​ឲ្យ​ទាក់ទង​ទៅ Barcelona ដើម្បី​ចុះ​ហត្ថលេខា​នាំ​យក​គាត់​ទៅ Camp Nou

Published

on

អតីត​ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប​បិសាចក្រហម Manchester United គឺ​កីឡាករ Jesse Lingard ត្រូវ​បាន​គេ​រាយការណ៍ កំពុង​ឲ្យ​អ្នក​តំណាង​របស់​គាត់​ទាក់ទង​ទៅ​កាន់​ក្លឹប Barcelona ដើម្បី​ឲ្យ​ចុះ​ហត្ថលេខា​លើ​គាត់​នៅ​ក្នុង​អំឡុង​ពេល​នៃ​ទីផ្សារ​ដោះដូរ​កីឡាករ​ដើម​ខែ​មករា​នេះ (បើ​យោងតាម​របាយការណ៍​ពី​កាសែត Sport)។

យ៉ាង​ណា​មិញ Jesse Lingard បច្ចុប្បន្ន​ជា​កីឡាករ​ដែល​គ្មាន​ក្លឹប​លេង ចាប់​តាំង​ពី​ត្រូវបាន​ Nottingham Forest អនុញ្ញាត​ឲ្យ​ចាកចេញ​ដោយ​គ្មាន​តម្លៃ​ខ្លួន ប៉ុន្តែ​មិន​ទាន់​អាច​រក​ក្លឹប​ណា​មួយ​បាន​នៅ​ឡើយ​ទេ ហើយ​កាល​ពី​មួយ​រយៈ​មុន​គាត់​បាន​ហ្វឹកហាត់​ជា​លក្ខណៈ​បុគ្គល​ជា​មួយ​ក្លឹប Al-Ettifaq និង West Ham United។

កីឡាករ​សញ្ជាតិ​អង់គ្លេស​រូប​នេះ ធ្លាប់​ជា​ខ្សែប្រយុទ្ធ​ស្លាប​ម្នាក់​ដែល​ត្រូវ​បាន​គេ​គិត​ថា នឹង​មាន​អាជីព​បាល់ទាត់​ដ៏​អស្ចារ្យ​នា​ពេល​អនាគត ប៉ុន្តែ​អ្វីៗ​ហាក់​ខុស​ពី​ការ​រំពឹង​ទុក ខណៈ​ដែល​ជីវិត​បាល់ទាត់​របស់​គាត់​បាន​រសាត់​អណ្ដែត​កាន់​តែ​ឆ្ងាយ បន្ទាប់​ពី​ចាកចេញ​ពី​ក្លឹប​កាល​ពី​កុមារភាព​របស់​ខ្លួន Manchester United។

ប្រភព: SPORT

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២