Connect with us

បាល់ទាត់អន្តរជាតិ

Raphinha នឹង​ខកខាន​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត Spanish Super Cup ទល់​នឹង Real Madrid

Published

on

ក្លឹប​អ្នក​មាន​បុណ្យ Barcelona បាន​បញ្ជាក់​ថា ខ្សែប្រយុទ្ធ​សញ្ជាតិ​ប្រេស៊ីល Raphinha បាន​រង​របួស​សរសៃ​ពួរ​ខាង​ឆ្វេង អំឡុង​ពេល​នៃ​ការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ Spanish Super Cup ជាមួយ Osasuna។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក្រោយ​ចប់​ការ​ប្រកួត Barcelona បាន​យក​ឈ្នះ Osasuna ក្នុង​លទ្ធផល 2 ទល់​នឹង 0។

គ្រាប់​បាល់ 2 គ្រាប់​ដែល​ធ្វើ​ឲ្យ Barcelona មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​សម្រាប់​ការ​ឡើង​ទៅ​កាន់​វគ្គ​ផ្ដាច់ព្រ័ត​នោះ​គឺ​ជា​ការ​ស៊ុត​បញ្ចូលទី​ពី Robert Lewandowski និង Lamine Yamal។ ក្លឹប​យក្ស​កាតាឡាន់ នឹង​ត្រូវ​តទល់​ដណ្ដើម​ពាន​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត​ជា​មួយ Real Madrid នៅ​ថ្ងៃ​ទី 15 ខាង​មុខ​នេះ។

យ៉ាង​ណា Barcelona នឹង​បាត់បង់​បេក្ខភាព​សំខាន់​គឺ Raphinha ដោយ​កីឡាករ​វ័យ 27 ឆ្នាំ​រូប​នេះ​កំពុង​រងរបួស ហើយ​បើ​តាម​ការ​ប៉ាន់ស្មាន កីឡាករ​ដែល​លោក Xavi Hernandez អាច​នឹង​ប្រើប្រាស់​ជំនួស​កន្លែង​របស់ Raphinha នោះ គឺ​ប្រហែល​ជា Ferran Torres រឺ Lamine Yamal។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២