បាល់ទាត់អន្តរជាតិ
Newcastle នឹងត្រូវបង្ខំចិត្តលក់កីឡាករឆ្នើមម្នាក់ ដើម្បីដោះស្រាយបញ្ហាហិរញ្ញវត្ថុ
ក្លឹប Newcastle United អាចត្រូវបង្ខំចិត្តលក់កីឡាករឆ្នើមរបស់ពួកគេម្នាក់ បន្ទាប់ពីក្លឹបបានខាតបង់ប្រាក់ចំនួន 150 លានផោន នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុចុងក្រោយរបស់ពួកគេ។ ក្លឹបយក្សរបស់អង់គ្លេសមួយនេះ ពោរពេញទៅដោយកីឡាករដ៏ទេពកោសល្យជាច្រើនន ពិសេស Bruno Guimaraes និង Alexander Isak។
យ៉ាងណាមិញ ក្រុមដែលដឹកនាំដោយគ្រូបង្វឹកលោក Eddie Howe បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 4 ក្នុងក្របខ័ណ្ឌលីគ កាលពីរដូវកាលមុន និងមានសិទ្ធិលេង UEFA Premier League។ ប៉ុន្តែ Newcastle មានធ្លាក់ចុះនូវទម្រង់លេង ហើយក៏ធ្លាក់ចេញពី UEFA Premier League ក្នុងរដូវកាលនេះដែរ ខណៈដែលបច្ចុប្បន្នពួកគេកំពុងឈរនៅចំណាត់ថ្នាក់លេខ 9 ក្នុងតារាងក្របខណ្ឌ Premier League។
ឥឡូវនេះ នាយកប្រតិបត្តិរបស់ក្លឹប Newcastle លោក Darren Eales បានសារភាពថា ក្លឹបប្រហែលជាត្រូវលក់កីឡាករមួយចំនួន ដើម្បីអនុវត្តតាមច្បាប់ប្រាក់ចំណូលចំណាយរបស់ក្លឹប។ ដោយឡែកគេគិតថា Newcastle នឹងត្រូវបង្ខំចិត្តបញ្ចេញចោលកីឡាករដែលមានប្រាក់ពលកម្មថ្លៃម្នាក់របស់ក្លឹប ដែលអាចជា Bruno Guimaraes រឺ Alexander Isak។
ប្រភព: Metro
-
បាល់ទាត់អន្តរជាតិ5 days ago
Ole Gunnar Solskjaer ត្រៀមឡើងកាន់តំណែងជាគ្រូបង្វឹកថ្មី របស់ក្លឹបយក្សមួយនៅលីគទួរគី
-
បាល់ទាត់អន្តរជាតិ3 days ago
Liverpool ត្រៀមឆក់ឱកាស ចុះហត្ថលេខាលើកីឡាករមួយរូបរបស់ក្លឹប Wolverhampton
-
បាល់ទាត់អន្តរជាតិ3 days ago
Tottenham Hotspur ចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើ Milan Skriniar