បាល់ទាត់អន្តរជាតិ
ខ្សែបម្រើ Joelinton របស់ Newcastle ត្រូវបានចោរគាស់ផ្ទះ ក្នុងអំឡុងពេលប្រកួតជាមួយ Man City
ផ្ទះរបស់ខ្សែបម្រើសញ្ជាតិប្រេស៊ីល Joelinton នៃក្លឹប Newcastle ត្រូវបានចោរគាស់ចូល ក្នុងកំឡុងពេលប្រកួតកាលពីម្សិលមិញនេះ ដែលជាការប្រកួតក្នុងក្របខ័ណ្ឌ Premier League ទល់នឹង Manchester City ខណៈដែលក្រុមរបស់គាត់ក៏បានចាញ់ក្នុងលទ្ធផល 2 ទល់នឹង 3 ផងដែរ។
យ៉ាងណាមិញ Joelinton បានស្ថិតក្នុងបញ្ជីកីឡាកររបួស ប៉ុន្តែគាត់បានទៅកីឡដ្ឋានសម្រាប់ការប្រកួតដែរ។ Joelinton បានដឹងអំពីហេតុការណ៍ដែលកើតឡើងនៅផ្ទះគាត់តាមរយៈការខលប្រាប់តាមទូរស័ព្ទ ក្នុងអំឡុងពេលគាត់ជាប់រវល់នៅកីឡដ្ឋានរបស់ Newcastle។
យោងតាមកាសែត Daily Mail បានរាយការណ៍ថា ខ្សែបម្រើវ័យ 27 ឆ្នាំរូបនេះ បានដឹងពីដំណឹងដែលចោរចូលផ្ទះរបស់គាត់ ខណៈដែលប៉ូលីសត្រូវបានបញ្ជូនទៅកន្លែងកើតហេតុ។ ទោះជាយ៉ាងណា ក្រុមចោរបានរត់គេចខ្លួនមុនពេលវត្តមានរបស់ប៉ូលីសមកដល់។ ករណីចោរគាស់ផ្ទះនេះបានកើតឡើងត្រឹមតែរយៈពេលប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ ដោយហេតុការណ៍នេះក៏ទើបនឹងកើតឡើងលើផ្ទះរបស់ Jack Grealish ដែរ។
ប្រភព: Thehindu
-
បាល់ទាត់អន្តរជាតិ5 days ago
Ole Gunnar Solskjaer ត្រៀមឡើងកាន់តំណែងជាគ្រូបង្វឹកថ្មី របស់ក្លឹបយក្សមួយនៅលីគទួរគី
-
បាល់ទាត់អន្តរជាតិ3 days ago
Liverpool ត្រៀមឆក់ឱកាស ចុះហត្ថលេខាលើកីឡាករមួយរូបរបស់ក្លឹប Wolverhampton
-
បាល់ទាត់អន្តរជាតិ3 days ago
Tottenham Hotspur ចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើ Milan Skriniar