បាល់ទាត់អន្តរជាតិ
Real Sociedad ចាប់អារម្មណ៍ចង់នាំយក Bryan Gil មកទឹកដីកំណើតរបស់ខ្លួនវិញ
កីឡាករ Bryan Gil ដែលជាខ្សែប្រយុទ្ធស្លាបរបស់ក្លឹបមាន់ខ្នាយមាស Tottenham Hotspur ត្រូវបានគេរាយការណ៍ថា បានក្លាយជាគោលដៅផ្ទេរមួយដ៏សំខាន់សម្រាប់ក្លឹប Real Sociedad។ កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះ គឺជាអតីតយុវជនដែលប្រសូត្រចេញពីក្លឹប Sevilla FC។
ទោះជាយ៉ាងណាក៏ដោយ Bryan Gil មិនមែនជាតួអង្គដ៏សំខាន់ជាមួយក្លឹបបច្ចុប្បន្នរបស់ខ្លួន Tottenham Hotspur ឡើយ ដោយនៅរដូវកាលនេះ គាត់បានចូលលេងនៅក្នុងការប្រកួតលីគត្រឹមតែ 9 ប្រកួតប៉ុណ្ណោះ ដោយមិនបានរួមចំណែកស៊ុតបញ្ចូលទី រឺ Assists អ្វីឡើយ។
ខ្សែប្រយុទ្ធវ័យ 22 ឆ្នាំរូបនេះ ក៏ត្រូវបានគេគិតថា គាត់មិនពេញចិត្តនឹងស្ថានភាពបច្ចុប្បន្នរបស់ខ្លួនផងដែរ។ យោងតាមរបាយការណ៍ដែលបានចុះផ្សាយដោយ Fchajes បានអះអាងថា Real Sociedad កំពុងស្វែងរកបេក្ខភាពខ្សែប្រយុទ្ធចំណូលថ្មី ហើយ Bryan Gil បានក្លាយជាគម្រោងនៃគោលដៅដែលក្លឹបអេស្ប៉ាញមួយនេះចង់បាន។
ប្រភព: Sportsmole