Connect with us

បាល់ទាត់អន្តរជាតិ

Manchester United កំពុង​ពិចារណា​លើ​ការ​ខ្ចី​ជើង Karim Benzema

Published

on

ក្លឹប​បិសាចក្រហម Manchester United ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ស្វែងរក​លទ្ធភាព​នៃ​ការ​ចុះហត្ថលេខា​លើ​ខ្សែប្រយុទ្ធ​កណ្តាល​របស់​ក្លឹប Al-Ittihad គឺ​កីឡាករ Karim Benzema ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​រយៈពេល​ពាក់​កណ្តាល​រដូវកាល​នេះ (2023-2024)។

យ៉ាង​ណា​មិញ កីឡាករ​វ័យ 36 ឆ្នាំ​រូប​នេះ បាន​ចាកចេញ​ពី​ក្លឹប Real Madrid ដោយ​​គ្មាន​តម្លៃ​ខ្លួន​កាល​ពី​រដូវ​ក្តៅ​ដើម​រដូវកាល​នេះ ដើម្បី​ផ្លាស់​ទៅ Saudi Pro League ហើយ​គិត​មក​ទល់​នឹង​ពេល​នេះ​គាត់​បាន​បង្ហាញ​ខ្លួន​ក្នុង​នាម​ជា​កីឡាករ​របស់ Al-Ittihad ចំនួន 20 ប្រកួត​មក​ហើយ ដោយ​ស៊ុត​បញ្ចូលទី​បាន 12 គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បាន​ចំនួន 5 ដង។

យោងតាម​អ្នក​សារព័ត៌មាន Javier Parra Pena ថ្មីៗ​នេះ​បាន​ឲ្យ​ដឹង​ថា Manchester United កំពុង​តាម​ដាន​យ៉ាង​ដិត​ដល់​នូវ​ស្ថានភាព​របស់ Benzema ដោយ​ក្លឹប​បិសាចក្រហម​នឹង​ស្វែង​រក​ឱកាស​នៃ​លទ្ធភាព​ក្នុង​ការ​ចុះហត្ថលេខា​លើ​គាត់ ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​កន្លះ​រដូវកាល ដើម្បី​ជួយ​ជ្រោម​ជ្រែង​នៅ​តំបន់​ប្រយុទ្ធ​របស់​ក្រុម។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២