Connect with us

បាល់ទាត់អន្តរជាតិ

Roma ចង់​បញ្ចប់​លក្ខខណ្ឌ​ខ្ចី​ជើង Renato Sanches មុន​កំណត់

Published

on

ក្លឹប AS Roma ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ពិចារណា​ត្រៀម​​បញ្ចប់​លក្ខខណ្ឌ​ខ្ចី​ជើង​របស់​ខ្សែបម្រើ Renato Sanches មុន​កំណត់ និង​បញ្ជូន​គេ​ឲ្យ​ត្រឡប់​ទៅ​ក្លឹប​ចាស់ Paris Saint-Germain វិញ។ កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​រូប​នេះ មាន​ឱកាស​ចូល​លេង​តិច​តួច​បំផុត គិត​ចាប់​តាំង​ពី​ដើម​រដូវកាល​ដែល​គាត់​ផ្ទេរ​មក​ទឹកដី​អ៊ីតាលី។

ខ្សែបម្រើ Renato Sanches បាន​ចូល​លេង​​សរុប​ត្រឹមតែ 116 នាទី​ប៉ុណ្ណោះ ក្នុង​ក្របខណ្ឌ​កំពូល Serie A ស្រប​ពេល​ដែល​បច្ចុប្បន្ន​គាត់​ក៏​មាន​របួស​ក​ជើង​ផង​ដែរ។ យោង​តាម​អ្នក​ជំនាញ​លោក Fabrizio Romano បាន​ឲ្យ​ដឹង​ថា AS Roma ចង់​ឲ្យ Sanches ស្វែងរក​ដំណោះ​ស្រាយ​ណា​មួយ​ដែល​ល្អ​ប្រសើរ​មុន​ដំណាច់​ខែ​នេះ។

ទន្ទឹម​នឹង​នេះ​ដែរ PSG មិនមាន​មាន​បំណង​ក្នុង​ការ​នាំ​យក Sanches ត្រឡប់​ទៅ Parc des Princes វិញ​ទេ ហើយ​មូលហេតុ​ជា​ពិសេស​នោះ​គឺ​ដោយ​សារ​តែ​ប្រាក់​ឈ្នួល​របស់​គាត់​ខ្ពស់ និង​មិន​មាន​ផល​ចំណេញ​សម្រាប់​ក្រុម។ AS Roma ត្រូវ​បាន​គេ​ដឹង​ថា មាន​ជម្រើស​ក្នុង​ការ​ទិញ​ផ្ដាច់កុងត្រា​របស់ Sanches នៅ​ចុង​ឆ្នាំ 2023-2024 ប៉ុន្តែ​រឿង​នោះ​ប្រហែល​ជា​មិន​អាច​កើត​ឡើង​ទេ ហើយ​មិន​តែ​ប៉ុណ្ណោះ AS Roma ចង់​បញ្ចប់​លក្ខខណ្ឌ​ខ្ចី​ជើង​របស់ Sanches មុន​កំណត់ គឺ​ដោយ​សារ​តែ​ពួក​គេ​ចង់​ខ្ចី​ជើង​​ខ្សែ​ការពារ Caglar Soyuncu របស់ Atletico Madrid។

ប្រភព: Sportsmole

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២