Connect with us

បាល់ទាត់អន្តរជាតិ

Chelsea ចង់​ចរចា​ចុះ​ហត្ថលេខា​ផ្ទេរ​យក​ខ្សែការពារ​ស្លាប Luke Shaw របស់​ក្លឹប​បិសាចក្រហម

Published

on

ក្លឹប​តោខៀវ Chelsea ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ចាប់​អារម្មណ៍​ក្នុង​ការ​ចុះ​ហត្ថលេខា​លើ​ខ្សែ​ការពារ Luke Shaw របស់​ក្លឹប​បិសាចក្រហម Manchester United។ ទោះ​បី​ជា​ការ​ចំណាយ​លើស​ពី 1 ពាន់លានផោន នៅ​ក្នុង​ទីផ្សារ​ដោះដូរ​កីឡាករ 3 លើក​ចុង​ក្រោយ​ក៏ដោយ Chelsea នៅ​តែ​ត្រូវ​បាន​គេ​លើក​ឡើង​ថា កំពុង​ព្យាយាម​នាំ​យក​កីឡាករ​ចំណូល​ថ្មី​បន្ថែម​ទៀត។

គ្រូ​បង្វឹក​របស់​ពួក​គេ​គឺ​លោក Mauricio Pochettino ត្រូវ​បាន​គេ​និយាយ​ថា ចាប់​អារម្មណ៍​ក្នុង​ការ​ទិញ​យក​ខ្សែការពារ, ខ្សែបម្រើ​កណ្តាល និង​ខ្សែប្រយុទ្ធ​ម្នាក់ នៅ​ក្នុង​អំឡុង​ខែ​មករា​នេះ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ពួក​គេ​នៅ​តែ​ត្រូវ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​បំពាន​ច្បាប់ FFP ដែល​ពាក់ព័ន្ធ​ចំណូល ចំណាយ​របស់​ក្លឹប។

ប៉ុន្តែ​ដោយ​សារ​តែ Ian Maatsen ត្រូវ​បាន​ខ្ចី​ជើង​ទៅ Borussia Dortmund ហើយ​អាច​នឹង​លក់​ផ្ដាច់​កុងត្រា​នៅ​ឆ្នាំ​បន្ទាប់ ដូច្នេះ Chelsea នៅ​មាន​ចន្លោះ​អាច​ធ្វើ​ការ​ចុះ​ហត្ថលេខា​លើ​ខ្សែការពារ​ឆ្វេង​ថ្មី​ម្នាក់​បាន។ បច្ចុប្បន្ន Levi Colwill គឺ​ជា​អ្នក​ដែល​កាន់​កាប់​នៅ​តំណែង​ជា​ខ្សែការពារ​ឆ្វេង ហើយ Ben Chilwell ត្រូវ​​បាន​រង​ផល​ប៉ះពាល់​ដោយ​បញ្ហា​របួស​ជា​ប្រចាំ ខណៈ​ដែល Marc Cucurella អាច​នឹង​ត្រូវ​លក់​ចេញ​នា​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ។

យោងតាម​អ្នក​កាសែត Simpn Phillips បាន​អះអាង​ថា Luke Shaw ត្រូវ​បាន​គេ​កំណត់​ថា ជា​ជម្រើស​ដ៏​ល្អ​បំផុត​មួយ​របស់ Chelsea ខណៈ​ដែល​ខ្សែ​ការពារ​សញ្ជាតិ​អង់គ្លេស​រូប​នេះ ក៏​អាច​នឹង​សម្រេច​ចិត្ត​ចាកចេញ​ពី Old Trafford ដែល​ជាទ្រនំ​ខ្លួន​ធ្លាប់​រួម​រស់​ជា​មួយ​អស់​រយៈ​ពេល​ជា​យូរមក​ហើយ​ផង​ដែរ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២