បាល់ទាត់អន្តរជាតិ
Luis Suarez និយាយថា Messi តែងតែចង់ចូលនិវត្តន៍នៅ Barcelona

នៅក្នុងការអត្ថាធិប្បាយចុងក្រោយមួយកាលពីពេលថ្មីៗនេះ តារាឆ្នើមរបស់ក្លឹប Inter Miami គឺកីឡាករ Luis Suarez បានលើកឡើងថា Lionel Messi មានក្ដីសុបិនចង់ចូលនិវត្តន៍នៅក្លឹប Barcelona មុនពេលដែលគាត់បានចូលរួមជាមួយក្លឹបយក្សបារាំង PSG ក្នុងឆ្នាំ 2021។
ដោយឡែក Suarez បានចាកចេញពី Barcelona មួយឆ្នាំ មុនពេលដែលមិត្តជិតស្និទ្ធិបំផុតរបស់គាត់ Lionel Messi ចុះហត្ថលេខាលើការផ្ទេរដោយគ្មានតម្លៃខ្លួនទៅកាន់ក្លឹប Paris Saint-Germain។ ទោះជាយ៉ាងណា ពេលនេះអ្នកទាំង 2 បានលេងជាមួយគ្នា ជាថ្មីៗម្ដងទៀតនៅក្លឹប Inter Miami ខណៈដែល Luis Suarez ទើបនឹងបានចាកចេញពី Gremio កាលពីខែមុន។
Luis Suarez បាននិយាយតាមរយៈ MARCA ថា៖ “ខ្ញុំមិននឹកស្មានថា ពួកយើងនឹងនៅជាមួយគ្នាម្តងទៀតទេ (Inter Miami) ព្រោះខ្ញុំគិតថា Messi នឹងបញ្ចប់អាជីពរបស់គាត់នៅ Barcelona។ ក្នុងឆ្នាំ 2019 យើងស្រមៃថា នឹងបានឈ្នះអ្វីៗគ្រប់យ៉ាងនៅ Barcelona ហើយយើងសុបិនចង់ចូលនិវត្តន៍នៅទីនោះ។ ដំបូងខ្ញុំបានចាកចេញ ហើយបន្ទាប់មកពួកគេទាំងអស់បានចាកចេញតាមពីក្រោយខ្ញុំ”។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ5 days ago
Galeno សម្រេចចិត្តចាកចេញទៅលេងនៅទឹកដីអារ៉ាប៊ីសាអូឌីត ក្នុងវ័យ 27 ឆ្នាំ
-
បាល់ទាត់អន្តរជាតិ5 days ago
Napoli និង Al-Ahli ព្រមព្រៀងគ្នាបានសម្រេច ដើម្បីខ្ចីជើងខ្សែប្រយុទ្ធកំពូលញាក់ Allan Saint-Maximin
-
Sports2 days ago
មានរបស់ល្អមិនចេះប្រើ Chelsea យល់ព្រមឱ្យ AC Milan ខ្ចីជើង Joao Felix!