បាល់ទាត់អន្តរជាតិ
Joey Barton អតីតកីឡាកររបស់ Man City ត្រូវបានជ្រើសរើសជាកីឡាករបាល់ទាត់ដែលមានមនុស្សស្អប់ច្រើនជាងគេ
![](https://x-sportkh.com/wp-content/uploads/2024/01/article-003116-1.jpg)
យោងតាមទស្សនាវដ្តីល្បីឈ្មោះ FFT (FourFourTwo) បានចេញផ្សាយនូវការវាយតម្លៃនៃមនុស្សដែលមានគេស្អប់ច្រើនបំផុត នៅក្នុងពិភពនៃកីឡាបាល់ទាត់។ អតីតខ្សែបម្រើ Joey Barton ដែលធ្លាប់លេងឲ្យ Manchester City កាលពីមុន បានស្ថិតនៅចំណុចកំពូលដែលមានតួលេខគេស្អប់ច្រើន។
ការវាយតម្លៃ និងចាត់ចំណាត់នេះ គឺផ្អែកលើទង្វើមិនគប្បីជាច្រើនរបស់កីឡាករទាំងនៅលើទីលាន និងក្រៅទីលាន។ គេបានដឹងថា Joseph Blatter ធ្លាប់បានជាប់ពាក់ព័ន្ធក្នុងរឿងអាស្រូវពុករលួយដ៏ធំបំផុតក្នុងពិភពបាល់ទាត់។ ទន្ទឹមនឹងនេះដែរ អតីតអ្នកចាំទីក្រុមជម្រើសជាតិអាឡឺម៉ង់ Harald Schumacher ក៏មានគេស្អប់ច្រើនផងដែរ ជាពិសេសពេលគាត់ធ្វើស៊ី Patrick Battison ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup ឆ្នាំ 1982។
គួរដឹងផងដែរថា លោក Jose Mourinho, Luis Suarez និង John Terry ក៏ជាប់ក្នុងចំណាត់ថ្នាក់កំពូលៗទាំង 10 ផងដែរ ហើយ Cristiano Ronaldo ក៏ស្ថិតក្នុងចំណោមកីឡាករទាំង 10 ដែលមានគេស្អប់ច្រើនដែរ។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់គូប្រជែងជាង 1 ទសវត្សន៍របស់គាត់ Lionel Messi មិនស្ថិតក្នុងបញ្ជីនោះទេ។
ប្រភព: Telecomasia