បាល់ទាត់អន្តរជាតិ
មិនធម្មតា!!! Girona លុតក្រុមភ្ញៀវ Sevilla 5 ទល់នឹង 1 (មានវីដេអូ)
ក្រុមដែលកំពុងឡើងជើងខ្លាំង Girona FC ដែលដឹកនាំដោយលោក Michel បានបង្ហាញមហិច្ឆតារបស់ខ្លួនបន្តទៀត ដោយលុយក្រុមភ្ញៀវ Sevilla ក្នុងលទ្ធផល 5 ទល់នឹង 1 ដែលជាការប្រកួតក្នុងក្របខណ្ឌលីគកំពូលរបស់អេស្ប៉ាញ La Liga កាលពីរំលងអាធ្រាតយប់មិញនេះ។
យ៉ាងណាមិញ Sevilla បានស៊ុតគ្រាប់បាល់ 1 គ្រាប់បើកឆាកមុន នៅក្នុងការប្រកួត ដែលជាការស៊ុតបញ្ចូលទីពីសំណាក់ Isaac Romero Bernal។ ទោះជាយ៉ាងណាក៏ដោយ ត្រឹមតែ 3 នាទីក្រោយមកទៀតប៉ុណ្ណោះ Girona បានវាយបកតាមស្មើវិញ និងបន្តរកគ្រាប់បាល់រហូតដល់ 5 គ្រាប់ មុននឹងការប្រកួតបញ្ចប់ទៅ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៀតនោះ គឺទម្រង់លេងដ៏អស្ចារ្យរបស់ខ្សែប្រយុទ្ធឆ្នើម Artem Dovbyk ដែលជាម្ចាស់គ្រាប់បាល់ 3 គ្រាប់ម្នាក់ឯង (Hat-trick) ដោយគាត់បានចំណាយពេលត្រឹមតែ 7 នាទីប៉ុណ្ណោះ (នាទីទី 13, 15 និង 19)។ សម្រាប់គ្រាប់បាល់ 2 គ្រាប់ទៀតរបស់ពួកគេគឺជាការស៊ុតបញ្ចូលទីរបស់ Viktor Tsyhankov នាទីទី 56 និង Cristhian Stuani នៅនាទីទី 89។
ទស្សនាវីដេអូហាយឡាយការប្រកួតខាងក្រោម:
អត្ថបទដោយ: Julee