Connect with us

បាល់ទាត់អន្តរជាតិ

គ្រូ​បង្វឹក​របស់​បិសាចក្រហម កំពុង​មិន​សប្បាយ​ចិត្ត​ជា​មួយ Varane ព្រោះ​គេ​បាន​ធ្វើ​រឿង​មួយ​នេះ!!!

Published

on

យោង​ទៅ​តាម​គេហទំព័រ TheSun បាន​រាយការណ៍​អំពី​ការ​មិន​ពេញ​ចិត្ត​របស់​គ្រូ​បង្វឹក​ ក្លឹប​បិសាចក្រហម Manchester United ទាក់ទង​នឹង​ការ​បង្ហោះ​រូប​ភាព​របស់​ខ្សែការពារ Raphael Varane នៅ​ក្នុង​បណ្តាញ​សង្គម​អំពី​ការ​សម្រាក​វិស្សមកាល​របស់​គាត់ នៅ​រមណីយដ្ឋាន​ជិះ​ស្គី​មួយ។

យ៉ាង​ណា​មិញ ខ្សែការពារ​​វ័យ 30 ឆ្នាំ​រូប​នេះ​បាន​ទៅ​កម្សាន្ត​នៅ​កន្លែង​ជិះស្គី​អំឡុង​ពេល​នៃ​ការ​សម្រាក​ក្នុង​ការ​ប្រកួត​លីគ​របស់​ប្រទេស​អង់គ្លេស។ គេ​បាន​ដឹង​ថា នេះ​គឺ​​ផ្ទុយ​ទៅ​នឹង​កិច្ច​ព្រមព្រៀង​ការងារ​របស់​កីឡាករ​ជាមួយ​ក្លឹប Man United ដែល​តម្រូវ​ឲ្យ​មាន​ការ​រឹត​បន្តឹង​ខ្លាំង​លើ​ការ​កម្សាន្ត​ផ្សេងៗ​របស់​កីឡាករ ដើម្បី​ជៀសវាង​ការ​រង​របួស​ជា​យថាហេតុ។

បច្ចុប្បន្ន Raphael Varane គឺ​ជា​ខ្សែការពារ​កណ្ដាល​ដ៏​សំខាន់ ដោយ​បាន​ជួយ​រក​គ្រាប់​បាល់​ស៊ុត​បញ្ចូលទី​បាន 1 គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន 18 ប្រកួត ​នៅ​រដូវ​កាល​នេះ។ កុងត្រា​របស់​ខ្សែការពារ​សញ្ជាតិ​បារាំង​រូប​នេះ ជាមួយ​ក្លឹប​បិសាចក្រហម​មាន​សុពលភាព​រហូត​ដល់​រដូវក្តៅ​ឆ្នាំ 2025។

ប្រភព: Telecomasia

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២