Connect with us

បាល់ទាត់អន្តរជាតិ

កូតឌីវ័រ លើក​ពាន Afcon Cup ក្រោយ​យក​ឈ្នះ​នីហ្សេរីយ៉ា 2-1 នៅ​វគ្គ​ផ្ដាច់ព្រ័ត (មានវីដេអូ)

Published

on

ក្រុម​ជម្រើសជាតិ​កូតឌីវ័រ បាន​ឈ្នះ​ពាន Afcon Cup ប្រចាំ​ឆ្នាំ 2023 នៅ​លើ​ទឹកដី​ខ្លួនឯង ដោយ​ការ​ទទួល​ជ័យ​ជម្នះ 2-1 លើ​ប្រទេស​នីហ្សេរីយ៉ា ក្នុង​វគ្គផ្តាច់ព្រ័ត្រ​កាល​ពី​រំលង​អាធ្រាត​យប់​មិញ។ ដំបូង​ឡើយ នីហ្សេរីយ៉ា គឺ​ជា​អ្នក​រក​បាន​គ្រាប់​បាល់​នាំ​មុខ ដែល​ជា​គ្រាប់​បាល់​បើក​ឆាក​នៅ​ក្នុង​ការ​ប្រកួត ដោយ​តែត​បាល់​បញ្ចូល​ទី​នៅ​នាទីទី 38 របស់​កាពីតែន​ក្រុម William Troost-Ekong។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ការ​ប៉ុនប៉ង​សម្រុក​ពី​កូតឌីវ័រ បាន​ធ្វើ​ឲ្យ​ពួក​គេ​តាម​ស្មើវិញ​នៅ​នាទីទី 62 ដែល​ជា​ការ​តែត​បញ្ចូលទី​ដោយ​អតីត​ខ្សែបម្រើ​ឆ្នើម​របស់​ក្លឹប Barcelona គឺ​កីឡាករ Franck Kessie។ បន្ត​មក​ទៀត​នៅ​នាទីទី 81 ខ្សែប្រយុទ្ធ Sebastian Haller ក៏​បាន​រក​គ្រាប់​ជ័យជម្នះ​ថែម 1 គ្រាប់​ទៀត រហូត​ចប់​ការ​ប្រកួត​ដោយ​លទ្ធផល 2 ទល់​នឹង 1។

នីហ្សេរីយ៉ា បាន​ដាក់​សម្ពាធ​យ៉ាង​ខ្លាំង​នៅ​ចុង​ម៉ោង ប៉ុន្តែ​កូតឌីវ័រ​នៅ​តែ​ការពារ​មិន​ឲ្យ​មាន​គ្រាប់​បាល់​កើត​ឡើង​បាន ហើយ​ក៏​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​ប្រចាំ​ឆ្នាំ​តែ​ម្ដង។ យ៉ាង​ណា​មិញ កូតឌីវ័រ​បាន​ឈ្នះ​ពាន​រង្វាន់​នេះ​​ជា​លើក​ទី 3 ហើយ ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​របស់​ពួក​គេ ដោយ​ពួក​គេ​ធ្លាប់​បាន​លើក​ពាន Afcon Cup ដែល​ជា​ពាន​ធំ​បំផុត​ប្រចាំ​តំបន់​អាហ្វ្រិក​នេះ ក្នុង​ឆ្នាំ 1992 និង 2015។

ប្រភព: Sportsmole

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២