Connect with us

បាល់ទាត់អន្តរជាតិ

Arnold ជាប់​ឈ្មោះ​ក្លាយ​ជា​ខ្សែការពារ​ដែល​មាន​ស្ថិតិ​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បាន​ល្អ​ជាង​គេ​ប្រចាំ Premier League

Published

on

ខ្សែ​ការពារ Trent Alexander-Arnold របស់​ក្លឹប​ហង្សក្រហម Liverpool បច្ចុប្បន្ន​បាន​ក្លាយ​ជា​ខ្សែ​ការពារ​ដែល​មាន​ជំនាញ​បញ្ជូន​បាល់​ល្អ​បំផុត​ប្រចាំ​​ក្របខ័ណ្ឌ​លីគ​កំពូល​របស់​អង់គ្លេស (Premier League) បើ​ប្រៀបធៀប​នៅ​ក្នុង​ចំណោម​កីឡាករ​ផ្សេង​ទៀត​ដែល​លេង​តំណែង​ជា​ខ្សែការពារ​ដូចគាត់។

យ៉ាង​ណា​មិញ​នៅ​ក្នុង​ការ​ប្រកួត​លីគ​កំពូល​កាល​ពី​ម្សិលមិញ​នេះ Liverpool បាន​យក​ឈ្នះ Burnley ក្នុង​លទ្ធផល 3 ទល់​នឹង 1 ខណៈ​ដែល Arnold បាន​រួម​ចំណែក​ដោយ​ការ​បញ្ជូន​បាល់ 1 គ្រាប់​ទៅ​ឲ្យ Diogo Jota ស៊ុត​បញ្ចូលទី​នៅ​នាទី​ទី 31។ ខ្សែ​ការពារសញ្ជាតិ​អង់គ្លេស​រូប​​នេះ បាន​វ៉ា​ដាច់​កំណត់ត្រា​មិត្ត​រួម​ក្រុម​របស់​គាត់​គឺ Andrew Robertson ជាមួយ​នឹង​ស្ថិតិ Assists រហូត​ដល់ 58 ដង។

កីឡាករ​ឆ្នើម Trent Alexander-Arnold បាន​លេង​នៅ Liverpool តាំង​ពី​ឆ្នាំ 2016 មក​ម្ល៉េះ ហើយ​ខ្សែការពារ​ដែល​ជា​ម្ចាស់​អាវ​លេខ 66 រូប​នេះ​ធ្លាប់​បាន​ឈ្នះពាន​ធំៗ​ជា​ច្រើន​ចំនួន 7 ជាមួយ​ក្លឹប​នៅ​ប្រទេស​កំណើត​របស់​គាត់ ហើយ​ពាន​ទាំង​នោះ​មាន​ដូច​ជា Premier League និង UEFA Champions League ជា​ដើម។

ប្រភព: Telecomasia

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២