បាល់ទាត់អន្តរជាតិ
អតីតខ្សែប្រយុទ្ធមួយរូបរបស់ក្រុមជម្រើសជាតិហូឡង់ ត្រូវបានគេកាត់ទោសឲ្យជាប់គុក 6 ឆ្នាំ
យោងតាម De Telegraaf បានរាយការណ៍ថា ខ្សែប្រយុទ្ធ Quincy Promes របស់ក្លឹប Spartak Moscow ត្រូវបានកាត់ទោសដោយតុលាការក្នុងទីក្រុង Amsterdam ឲ្យជាប់ពន្ធនាគាររយៈពេល 6 ឆ្នាំ នៅក្នុងប្រទេសហូឡង់ពីបទរត់ពន្ធកូកាអ៊ីន។
យ៉ាងណាមិញ ការិយាល័យរដ្ឋអាជ្ញាបានស្នើសុំឲ្យ Quincy Promes ជាប់ពន្ធនាគាររយៈពេល 6 ឆ្នាំ ពីបទរត់ពន្ធគ្រឿងញៀន 1362 គីឡូក្រាម ដែលត្រូវស្ទាក់ចាប់បានដោយប៉ូលីសនៅកំពង់ផែ Antwerp ប្រទេសបែលហ្សិកក្នុងឆ្នាំ 2020។ បើយោងតាមតុលាការ បានឲ្យដឹងថា ខ្សែប្រយុទ្ធរូបនេះ គឺជាអ្នកពាក់ព័ន្ធដ៏សំខាន់ក្នុងការជួញដូរសារធាតុហាមឃាត់នោះ។
ទោះជាយ៉ាងណានៅពេលនេះ Quincy Promes កំពុងស្នាក់នៅក្នុងប្រទេសរុស្សី ហើយដរាបណាគាត់មិនត្រឡប់មកប្រទេសកំណើតរបស់ខ្លួនវិញទេ គាត់នឹងមិនរងផលប៉ះពាល់អ្វីដែលជាការសម្រេចចិត្តរបស់តុលាការហូឡង់ ក្នុងការដាក់ទោសគាត់ឲ្យជាប់គុក 6 ឆ្នាំនេះឡើយ។
ប្រភព: Telecomasia