Connect with us

បាល់ទាត់អន្តរជាតិ

Barcelona បញ្ចេញ​ឲ្យ​ដឹង​ពី​តម្លៃ​លក់ Frenkie de Jong

Published

on

ក្លឹប​អ្នក​មាន​បុណ្យ Barcelona ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ឈាន​ដល់​ការ​សម្រេច​ចិត្ត​លើ​ការ​ដាក់​តម្លៃ​លក់​សម្រាប់ Frenkie de Jong ហើយ នៅ​មុន​ទីផ្សារ​ដោះដូរ​កីឡាករ​ដែល​ត្រូវ​បើក​ឡើង​វិញ​នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ។ យ៉ាង​ណា​មិញ De Jong គឺ​ជា​ទ្រព្យ​សម្បត្តិ​ដ៏​មាន​តម្លៃ​របស់ Barcelona ដោយ​ពួក​គេ​បាន​ចំណាយ​ប្រាក់ 75 លានអឺរ៉ូ​​ទិញ​ខ្សែបម្រើ​រូប​នេះ​ពី​ក្លឹប Ajax។

De Jong បាន​ចូលរួម​ជាមួយក្លឹប​យក្ស​កាតាឡាន់ ក្នុង​ឆ្នាំ 2019 ហើយ​គិត​មក​ទល់​នឹង​ពេល​នេះ គាត់​បាន​បង្ហាញ​ខ្លួន​សរុប​ចំនួន 206 ប្រកួត​មក​ហើយ។ ដោយ​ឡែក​ខ្សែបម្រើ​វ័យ 26 ឆ្នាំ​រូប​នេះ នៅ​មាន​កុងត្រា​ជា​មួយក្លឹប​បច្ចុប្បន្ន​របស់​ខ្លួន​ដល់​ឆ្នាំ 2026 ប៉ុន្តែ Barcelona មិន​មាន​ចេតនា​ទុក​គាត់​ឲ្យ​នៅ​រហូត​ដល់​ផុត​កុងត្រា​នោះ​ឡើយ។

យោងតាម​របាយការណ៍​ពី Mundo Deportivo បាន​ឲ្យ​ដឹង​ថា ក្លឹប​អ្នក​មាន​បុណ្យ Barcelona ត្រៀម​ចែក​ផ្លូវ​ជាមួយ De Jong រួច​ហើយ ដោយ​ពួក​គេ​បាន​ដាក់​តម្លៃ​លក់​គាត់ ក្នុង​តម្លៃ​ខ្លួន 85 លានផោន។ ស្រប​ពេល​ដែល​មាន​ក្លឹប​ធំៗ​ជា​ច្រើន​បាន​ចាប់​អារម្មណ៍ និង​ចង់​បាន​ខ្សែបម្រើ​ឆ្នើម​រូប​នេះ​នោះ Barcelona សង្ឃឹម​ថា ពួក​គេ​នឹង​អាច​លក់ De Jong បាន​ក្នុង​តម្លៃ​ដ៏​ខ្ពស់​នេះ​ដោយ​មិន​មាន​ឧបសគ្គ​អ្វី​ឡើយ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២