Connect with us

បាល់ទាត់អន្តរជាតិ

Kounde អាច​នឹង​ចាកចេញ​ពី Barcelona នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ!!!

Published

on

ខ្សែការពារ Jules Kounde របស់​ក្លឹប​អ្នក​មាន​បុណ្យ Barcelona អាច​នឹង​ចាកចេញ​ពី​ក្លឹប​របស់​ខ្លួន នៅ​ក្នុង​ទីផ្សារ​ដោះដូរ​កីឡាករ​នា​រដូវក្តៅ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ (បើ​យោងតាម​សេចក្ដី​រាយការណ៍​របស់ Mundo Deportivo)។

យ៉ាង​ណា​មិញ ថ្នាក់​លើ​របស់​​ក្លឹប Barcelona បាន​​ចាត់​ទុក​ខ្សែ​ការពារ​រូប​នេះ ជា​កីឡាករ​ដែល​អាច​មាន​សមត្ថភាព​ខ្ពស់ និង​អាច​មាន​តម្លៃ​ទីផ្សារ​ថ្លៃ។ ថ្វីត្បិត​តែ Jules Kounde ជា​ខ្សែការពារ​ដ៏​ល្អ​ក៏​ដោយ Barcelona កំពុង​ពិចារណា​លក់​កីឡាករ​វ័យ 25 ឆ្នាំ​រូបនេះ ដោយ​សង្ឃឹម​ថា គេ​មាន​តម្លៃ​ខ្លួន​ថ្លៃ ដែល​អាច​ឲ្យ​ក្លឹប​​ទទួល​បាន​ប្រាក់​ច្រើន សម្រាប់​សម្រួល​ដល់​បញ្ហា​ហិរញ្ញ​វត្ថុ។

គួរ​រំលឹក​ផង​ដែរ​ថា Kounde បាន​ក្លាយ​ជា​កីឡាករ​របស់ Barcelona តាំង​ពី​ឆ្នាំ 2022។ គិត​មក​ទល់​នឹង​ពេល​នេះ គាត់បាន​លេង​សរុបចំនួន 70 ប្រកួត​មក​ហើយ ដោយ​បាន​រួម​ចំណែក​ស៊ុតបញ្ចូល​ទី​បាន 3 គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បាន​ចំនួន 9 ដង។ កុងត្រា​បច្ចុប្បន្ន​របស់​គាត់​ជាមួយ Barcelona មាន​សុពលភាព​រហូត​ដល់​រដូវ​ក្តៅ​ឆ្នាំ 2027 ខណៈ​ដែល​ការ​ប៉ាន់​ប្រមាណ​តម្លៃ​ទីផ្សារ​របស់​ខ្សែ​ការពារ​រូប​នេះ​គឺ 60 លានអឺរ៉ូ។

ប្រភព: Telecomasia

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២