បាល់ទាត់អន្តរជាតិ
Hakan Calhanoglu ប្រាប់ឈ្មោះខ្សែបម្រើល្អបំផុតក្នុងពិភពបាល់ទាត់
ខ្សែបម្រើប្រយុទ្ធ Hakan Calhanoglu របស់ក្លឹប Inter Milan បានចែករំលែកអំពីទស្សនៈយល់ឃើញរបស់គាត់ពីកីឡាករដែលត្រូវបានចាត់ទុកថា ជាខ្សែបម្រើល្អបំផុតនៅក្នុងពិភពលោក។ គួររំលឹកផងដែរថា មុនពេលចូលរួមជាមួយ Inter Milan ដែលជាក្លឹបបច្ចុប្បន្នរបស់ខ្លួន Calhanoglu ធ្លាប់លេងឲ្យក្លឹបធំៗជាច្រើនដូចជា AC Milan, Bayer Leverkusen និង Hamburg ជាដើម។
និយាយនៅក្នុងបទសម្ភាសន៍មួយជាមួយ DAZN ខ្សែបម្រើ Calhanoglu បានលើកឡើងថា៖ “ពេលនេះខ្ញុំក៏អាចរាប់បានថាជាកីឡាករល្អបំផុតក្នុងពិភពលោកដែរ។ បន្តពីនោះមកមានដូចជា Rodri, Kimmich, Kroos និង Enzo Fernandez…”។
យ៉ាងណាមិញ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ Kevin De Bruyne ដែលជាខ្សែបម្រើឆ្នើមមួយរូបរបស់ក្លឹប Manchester City មិនត្រូវបានរាប់បញ្ចូលក្នុងចំណោមកីឡាករកំពូលៗទាំង 5 របស់ Hakan Calhanoglu នោះទេ។ កីឡាករវ័យ 30 ឆ្នាំរូបនេះ បច្ចុប្បន្នរកបានគ្រាប់បាល់ 11 គ្រាប់ និង Assists ចំនួន 3 ដង ក្នុងការបង្ហាញខ្លួនសរុប 30 ប្រកួតនៅរដូវកាលនេះ។
ប្រភព: Telecomasia